ព័ត៌មានជាតិ
កម្ពុជា-នីហ្សេរីយ៉ា ដែលមានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា កំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយោធា
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ត្រី EA EJODAME ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ត្រី EA EJODAME បានជម្រាបជូននាយឧត្តមសេនីយ៍ វង្ស ពិសេន ពីដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់កម្ពុជា ក្នុងគោលបំណង ដើម្បីភ្ជាប់ទំនាក់ទំនង និងកិច្ចប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-នីហ្សេរីយ៉ា។ លោកបញ្ជាក់ថា កម្ពុជា និងនីហ្សេរីយ៉ា មានលក្ខណៈស្រដៀងគ្នានៅក្នុងប្រវត្តិសាស្ត្រ ធ្លាប់ទទួលរងនូវសង្គ្រាម ហើយបច្ចុប្បន្នប្រទេសទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានសន្តិភាព និងកំពុងចែករំលែកបទពិសោធន៍ពីការទទួលបានសន្តិភាពនេះទៅដល់បណ្តាកងទ័ពនៅលើពិភពលោក។

បើតាមលោកឧត្តមសេនីយ៍ត្រី EA EJODAME ភាពខ្លាំងរបស់កងទ័ពប្រទេសទាំងពីរ កម្ពុជា នីហ្សេរីយ៉ា អាចសហការគ្នាបាន ដោយផ្អែកលើប្រទេសទាំងពីរមានវិទ្យាស្ថានកងទ័ព, មានសាកលវិទ្យាល័យការពារជាតិ និងមានមជ្ឈមណ្ឌលថែរក្សាសន្តិភាពដូចគ្នា ជាការផ្តល់ឱកាសដល់ការចែករំលែកបទពិសោធន៍ និងចំណេះដឹងឲ្យគ្នាបានយ៉ាងច្រើន។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឯកភាពចំពោះការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី EA EJODAME ក្នុងការស្វែងរកឱកាសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដោយនាយឧត្តមសេនីយ៍ បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងថែរក្សាសន្តិភាព ប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន សង្ឃឹមថា តាមរយៈនៃដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ត្រី EA EJODAME នាពេលនេះ អ្វីៗនឹងដំណើរការល្អប្រសើរ ពិសេសនៅលើការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលអាចឈានទៅដល់ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយគ្នា៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ