Connect with us

ព័ត៌មានជាតិ

កងទ័ព​កម្ពុជា​-​ហ្វីលីពីន នឹង​បើក​វគ្គ​ហ្វឹកហ្វឺន​រួមគ្នា នាពេលខាងមុខ

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​វរ​សេនា​ធំ​ប្រឆាំង​ភេរវកម្ម នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស កងទ័ព​ហ្វីលីពីន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី MONICO ESTOESTA ABANG ដើម្បី​សិក្សា​អំពី​ការរៀបចំ​វគ្គ​ហ្វឹកហ្វឺន​រួមគ្នា​រវាង​កងកម្លាំង​នៃ​អង្គភាព​ទាំងពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួប​ពិភាក្សា​រវាង​មេទ័ព​ទាំងពីរ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។ ក្នុងជំនួប​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចបាន​នូវ​លទ្ធផល​ជាក់ស្តែង នៃ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​កងពលតូច​លេខ​៧០ កងទ័ពជើងគោក​កម្ពុ​ជា ជាមួយនឹង​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស កងទ័ព​ហ្វីលីពីន ដោយបាន​ឈានដល់​ការរៀបចំ​វគ្គ​ហ្វឹកហ្វឺន​រួមគ្នា ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ វឌ្ឍនភាព នៃ​ទំនាក់ទំនង​បែបនេះ គឺ​ការចាប់ផ្តើម​ដ៏​ល្អ​នៃ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​អង្គភាព​ថ្នាក់​យុទ្ធវិធី និង​អាចជា​ការត្រួសត្រាយ​ផ្លូវ​នាំឱ្យមាន​វគ្គ​ហ្វឹកហ្វឺន​រួមគ្នា​ជា​បន្តបន្ទាប់​ទៀត​ជា​លក្ខណៈ​ប្រចាំឆ្នាំ​ផងដែរ​។

ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី MONICO ESTOESTA ABANG បាន​ថ្លែងអំណរគុណ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដ៏​កក់ក្តៅ និង​ការបង្ក​លក្ខណៈ​ដល់​ការបំពេញ​ទស្សនកិច្ច​ការងារ​រប​ស់​គណៈប្រតិភូ​កងទ័ព​ហ្វីលីពីន​ឱ្យសម្រេចបាន​ជោគជ័យ​។ លោក​ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ផងដែរ ចំពោះ​គម្រោង នៃ​ការរៀបចំ​វគ្គ​ហ្វឹកហ្វឺន​រួមគ្នា​រវាង​កងទ័ព នៃ​ប្រទេស​ទាំងពីរ ដែល​អាច​នឹង​ដំណើរ​ទៅដោយ​រលូន ដោយសារ​កងពលតូច​លេខ​៧០ របស់​កម្ពុជា មាន​ទីតាំង​ហ្វឹកហ្វឺន​ល្អ រួម​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារ​បំពាក់​សមស្រប​សម្រាប់​ហ្វឹកហ្វឺន​លើ​ជំនាញ ដែល​បាន​ឯកភាពគ្នា​។

គួររំឭកថា វគ្គ​ហ្វឹកហ្វឺន​រួមគ្នា​រវាង​កងកម្លាំង​នៃ​កងពលតូច​លេខ​៧០ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង នៃ​វរ​សេនា​ធំ​ប្រឆាំង​ភេរវកម្ម បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស​កងទ័ព​ហ្វីលីពីន ដែល​គ្រោង​នឹង​ដំណើរការ​ក្នុងពេល​ខាងមុខនេះ គឺ​ផ្នែក​មួយ​នៃ​ការអនុវត្ត​ទិសដៅ​សហប្រតិបត្តិការ​ទ្វេភាគី ដែល​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ពិភាក្សា និង​ឯកភាពគ្នា​កន្លងមក ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Macairog Alberto និង ឧ​ត្ត​ម​សេនីយ៍​ឯក CIRILITO SOBEJA-NA អតីត​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ដើម្បី​ធ្វើយ៉ាងណា​បើក​ច្រក​ឱ្យមាន​ការភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាព​ថ្នាក់​យុទ្ធវិធី នៃ​កងទ័ព​ទាំងពីរ​ឱ្យបាន​កាន់តែ​ទូលំទូលាយ និង​មាន​ចំនួន​កើនឡើង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម