ព័ត៌មានជាតិ
ការគ្រប់គ្រងចំណីអាហារស្អាតនៅសាលារៀនគឺដើម្បីសុខភាពកុមារយើង
ការចុះអង្កេតជុំវិញអាហារូបត្ថម្ភទាក់ទងទៅនឹងអនាគតទំពាំងស្នងឫស្សីរបស់យើង គឺ ដើម្បីសិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាជង្រុ្កក ក្នុង ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីម្សិលមិញថ្ងៃទី២ខែសីហា ដែល មានអង្គការHellen keller និងទីស្ដីការគណៈរដ្ឋមន្ត្រីរួមដំណើរផងដែរ។

ឯកឧត្តម ជូប៊ុនហ៊ាង អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនៃទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ពាក់ព័ន្ធនៃអាហារូបត្ថម្ភ យើងមានដៃគូជាច្រើន។ តែសម្រាប់គម្រោងសាលារៀនល្អ អាហារល្អ អនាគត បវរ រុងរឿង ដែលមានអង្គការ HeIlen keller នឹងមានគម្រោងសាកល្បងនៅក្នុងសាលាបឋមសិក្សាជង្រុក។

ឯកឧត្តម មានប្រសាសន៍បន្តថា ចំពោះការលក់ដូរនៅក្នុងសាលារៀនក៏មានការកែប្រែទៅតាមបទបញ្ជានៃគម្រោងដែរ។ ទោះបីយ៉ាងណាគម្រោងនេះនឹងមានភាពល្អប្រសើរ ក្រៅពីបានចុះទៅអប់រំណែនាំមកគឺ ឃើញថាបញ្ហា ក្រេះក្រិន ស្គាំងស្គម ទំងន់ម៨នគ្រប់ លើសទម្ងន់ ធាត់។ល។ ដែលជា បន្ទុកមួយ របស់គ្រួសារក៏ដូចជាសង្គមជាតិផងដែរ។

អ្នកស្រី ប៊ូចន្ថា ប្រាប់ឱ្យដឹងថា អ្នកស្រីលក់ជិត៣០ឆ្នាំហើយ នៅសាលានេះ មានលក់នំ ធ្វើពីម្សៅអង្ករ មានបបរ បាយ គ្រឿងម្ជូរ ទឹកអំពៅជាដើម។គឺអត់ដែលមាមានបញ្ហាអីដល់សិស្សទេ សំខាន់គឺ ចំណីអាហារ យើងមាន ការវេចខ្ចប់ត្រឹមត្រូវ ។ រុយអត់មានទុំបានឡើយ។អ្នកស្រីបញ្ជាក់ថា ពាក់ព័ន្ធរឿងនេះក៏មានអង្គការHellen keller បានចុះមកអប់រំ ពីសុខភាព ទាក់ទងនិងចំណីអាហារ អំពីការលក់ដូរដើម្បីសុខភាព គឺ ដើម្បីកុមារយើង មានអនាម័យល្អ ដោយមិនឲ្យប៉ះពាល់ដល់សុខភាពកុមារឡើយ។

ដោយឡែកកុមារី ឌឿនយូរី មានអាយុ១០ឆ្នាំបាននិយាយរៀបរាប់ថា ខ្ញុំវិញទិញ នំ ចំណីនៅសាលារៀននេះឃើញថា អ្នកលក់ គាត់មានការគ្រប់គ្រងនំ ចំណី មានអនាម័យល្អ ខ្ញុំញ៉ាំរាល់ថ្ងៃគឺមិនដែលមានបញ្ហាអីទេ។

លោកនាយកសាលាបឋមសិក្សាជង្រុក ទឹមប៊ុនលី បានឲ្យដឹងថា នៅសាលានេះមានសិស្សសរុប ៣២៣ នាក់ស្រីមាន ១៦៥ ចំពោះការគ្រប់គ្រងចំណីអាហារ របស់អ្នកលក់ដូរនៅសាលានេះឃើញថា យើងបានធ្វើកិច្ចសន្យាជាមួយអ្នកលក់ក៏ដូចជាការឆ្លងកាត់វគ្គនៃការគ្រប់គ្រងចំណីអាហារមកឃើញថាមានការកែប្រែបាន80% ដែលបានចរាចរណ៍ការលក់ដូរ ចំពោះសិស្សវិញក៏បានផ្លាស់ប្ដូរគំនិតច្រើនដែរ។
លោកនាយកស្តីទីរបស់អង្កការ Hellen Kellerអន្តរជាតិកម្ពុជា ហ៊ូក្រើនមានប្រសាសន៍ថា នេះជាគម្រោងសាកល្បងមួយដែលយើងធ្វើនៅស្រុកគងពិសី ដែលមាន៣សាលា ហើយគម្រោងនៃការអនុវត្ថមាន១២ខេត្ត និងបានចាប់ផ្ដើមនៅ ខែមករា រហូតដល់ ខែធ្នូ ឆ្នាំ ២០២២ ហើយការសាកល្បងនេះឃើញថា ទទួលបានជោគជ័យ បើសិនទទួលបានលទ្ធផលល្អ យើងនឹងធ្វើការជាបន្តទៀត៕
ដោយ ៖ រុងរឿង





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ