ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត បានជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលោកជំទាវ ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី
នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលោកជំទាវ ផេននី វង់ (Penny Wong) រដ្ឋមន្ត្រី ការបរទេសអូស្ត្រាលី ខណៈពេលដែល លោកជំទាវ កំពុងស្នាក់នៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងកិច្ចជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការថ្លែងអំណរគុណដ ល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលតែងតែជួយគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងបានរំលឹកនូវចំណងមិត្តភាពដ៏យូរអង្វែងនៃប្រទេសទាំងពីរ កម្ពុជា-អូស្រា្តលី ដែលមានរយៈពេល ៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥២ មក។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានរលឹកផងដែរនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្ត្រាលី សម្រាប់ដំណើរស្វែងរកសន្តិភាព និងការដើរតួនាទីនាំមុខក្នុងអំឡុងពេលបេសកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ បន្ថែមពីនេះទៅទៀត ប្រទេសអូស្ត្រាលី បានជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាដល់វិស័យអប់រំធនធានមនុស្ស និងការបណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតខ្ពស់ដល់ប្រជាជនកម្ពុជា និងជាពិសេសការគាំទ្រលើវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាផងដែរ។

ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក មានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការស្និទ្ធស្នាលបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក។
ជាការឆ្លើយតប លោកជំទាវ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានធ្វើការថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយគាំទ្រសកម្មភាពមួយចំនួនក្នុងវេទិកាអន្តរជាតិកន្លងមក ក៏ដូចជាសម្តែងនូវក្តីរីករាយ និងការសាទរដល់ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវការគាំទ្របន្តទៀតដល់ប្រទេសកម្ពុជា។
ភាគីទាំងពីរ ក៏បានបង្ហាញនូវទស្សនៈព្រមគ្នាថា កិច្ចការពារថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ គឺជាកត្តាសំខាន់ដែលត្រូវតែរួមគ្នាយកចិត្តទុកដាក់ និងរក្សាឱ្យបានជាចាំបាច់៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ