ព័ត៌មានជាតិ
រដ្ឋបាលរាជធានីបង្ហាញពីលទ្ធផលជាវិជ្ជមានមួយចំនួន ជុំវិញដោះស្រាយនៃ ការតវ៉ារបស់បងប្អូនអាជីវករផ្សារអូរឫស្សី
ភ្នំពេញ ៖ ប្រជុំពិភាក្សាស្តីពីសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី ក្រោមអធិបតីភាពលោកកើត ឆែ អភិបាលរង និង លោកនួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយតំណាងអាជីវករផ្សារអូរឫស្សីចំនួន ០៥រូប ទទួលបានលទ្ធផលជាវិជ្ជមានមួយចំនួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចនៅថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះមានន័យថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនអាជីវករផ្សារអូរឫស្សីទាំងអស់ មេត្តាជ្រាបថា នាវេលាម៉ោង១៤និង៣០នាទី នៅថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការប្រជុំពិភាក្សាស្តីពីសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី ក្រោមអធិបតីភាព ឯកឧត្ដម កើត ឆែ អភិបាលរង និង លោកនួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយតំណាងអាជីវករផ្សារអូរឫស្សីចំនួន ០៥រូប។
ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានស្វាគមន៍ និងអនុញ្ញាតឱ្យតំណាងអាជីវករលើកឡើងនូវសំណូមពរ ផ្ទាល់មាត់បន្ថែមលើសំណើដែលបានដាក់ស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកពិភាក្សាគ្នា។
ចំពោះសំណើសុំទាំងមុនទាំងក្រោយមានចំនួន ០៤ ចំណុចដូចខាងក្រោម៖
កំណត់អាណត្តិ ២០ឆ្នាំបន្តទៀត
ផ្តល់ប័ណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន
ស្នើសុំបង់ត្រឹម ៥០% នៃតម្លៃអាណត្តិចាស់
សូមឱ្យមានការជួសជុលផ្សារនាឆ្នាំ២០២៣ខាងមុខ (ជួសជុលតាមប្លុក) បន្ទាប់ពី បង់អាណត្តិថ្មីរួច។
តំណាងអាជីវករផ្សារអូរឫស្សីបានលើកបន្ថែមឡើងថា ដោយសារស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ ជាសកល បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការប្រកបរបរអាជីវកម្មផ្សេងៗ បណ្តាលឱ្យ ការលក់ដូរក្នុងផ្សារអូរឫស្សីមានការធ្លាក់ចុះ ទើបបងប្អូនអាជីវករមានសំណូមពរដូចខាងលើ ពិសេស ការស្នើសុំបង់ត្រឹម៥០%នៃតម្លៃអាណត្តិចាស់។
រដ្ឋបាលរាជធានីភ្នំពេញបានជម្រាបជូនតំណាងអាជីវករទាំងអស់ ចំពោះតម្លៃនៃការបង់ រយៈពេល ២០ឆ្នាំ គឺជាតម្លៃកាលពី២០ឆ្នាំមុន ដែលបងប្អូនធ្លាប់បានបង់រួចហើយ។ ចំពោះតម្លៃ ប្រសិនបើយើងចែកជាប្រចាំឆ្នាំ ខែ និងថ្ងៃឃើញថា ចំពោះប្រភេទតូប/ស្តង់តម្លៃខ្ពស់បំផុត មានតម្លៃ ៣៣០០ ដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំ, បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់ គឺចំនួន ១៦៥ ដុល្លារ/ឆ្នាំ, បើចែកជាខែ ត្រូវបង់ ១៣,៧៥ ដុល្លារខែ, បើចែកជាថ្ងៃ ត្រូវបង់ ០,៤៥ ដុល្លារ/ថ្ងៃ ឬស្មើ ១.៨០០ រៀល/ថ្ងៃ និងតម្លៃទាបបំផុតគឺចំនួន ១,៩៨០ ដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ, បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលបង់គឺចំនួន ៩៩ ដុល្លារ/ឆ្នាំ, បើចែកជាខែ ត្រូវបង់ ៨,២៥ ដុល្លារ/ខែ, បើចែកជាថ្ងៃ ត្រូវបង់ ០,២៧ ដុល្លារ/ថ្ងៃ ឬស្មើ ១០៨០ រៀល/ថ្ងៃ ដែលនេះបង្ហាញថាជាតម្លៃទាបបំផុត ។ បងប្អូនអាជីវករអាចបន្ត ការលក់ដូររហូតតកូនតចៅក្នុងអំឡុងពេលអាណត្តិនៃកិច្ចសន្យា ហើយបងប្អូនអាជីវករអាចផ្ទេរសិទ្ធិ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល ទៅកូនចៅ ឬអ្នកដទៃបាន។
បន្ទាប់ពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់នូវសារៈប្រយោជន៍នៃការបង់តម្លៃតូបនេះ គឺដើម្បីធានានូវ អាជីវកម្មរបស់បងប្អូនឲ្យនៅជាប្រក្រតី រយៈពេល ២០ឆ្នាំបន្តទៀត ហើយរដ្ឋបាលរាជធានីភ្នំពេញស្នើ តំណាងបងប្អូនអាជីវករយកលទ្ធផលនៃកិច្ចប្រជុំ ទៅជម្រាបជូនបងប្អូនអាជីវករអូរឫស្សីទាំងអស់ ដូច ខាងក្រោម៖
១- ចំពោះអាណត្តិថ្មី នៃកិច្ចសន្យា គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០៤២។ ២- ចំពោះការបង់ប្រាក់សម្រាប់អាណត្តិថ្មី នៃកិច្ចសន្យា បងប្អូនអាជីវករអាចធ្វើការបង់ទៅតាមលទ្ធភាពជាក់ស្តែង ដូចខាងក្រោម៖
ជម្រើសទី១ ៖ បង់ប្រាក់ ០១ លើក សម្រាប់អាណត្តិរយៈពេល ២០ ឆ្នាំ
ជម្រើសទី២ ៖ បង់ប្រាក់ ០២លើក សម្រាប់អាណត្តិរយៈពេល ២០ ឆ្នាំ ដោយបង់ ១០ ឆ្នាំ ម្តង ជម្រើសទី៣៖ បង់ប្រាក់ ០៤ លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ ដោយបង់០៥ ឆ្នាំ ម្តង។
អង្គប្រជុំបានបញ្ចប់នាវេលាម៉ោង ១៦:៣០ នាទី នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ ស្និតស្នាលក្រៃលែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអាជីវករផ្សារអូរឫស្សីទាំងអស់មេត្តាជ្រាបជា
ព័ត៌មាន៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ