ព័ត៌មានជាតិ
ទឹកទន្លេ២ក្នុងខេត្តស្ទឹងត្រែងហក់ឡើងគួរឲ្យព្រួយបារម្ភពីគ្រោះទឹកជំនន់
បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃជាប់គ្នាក្នុងចំណោមទន្លេបួននៃខេត្តស្ទឹងត្រែងមានទន្លេពីរគឺទន្លេសេសាន និងទន្លេស្រែពកមានការហក់ឡើងខ្ពស់ដែលគួរឱ្យមានការព្រួយបារម្ភពីគ្រោះទឹកជំនន់។

លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹកខេត្តស្ទឹងត្រែងបានបញ្ជាក់នៅព្រឹកថ្ងៃទី ១១ សីហានេះថា ស្ថានភាពទឹកទន្លេទាំង ៣ ក្នុងខេត្តស្ទឹងត្រែងទន្លេមេគង្គព្រឹកនេះមានកម្ពស់ទឹក ៨,៨០ម៉ែត្រ ប្រកាសអាសន្ន ១០,៧០ ម៉ែត្រ ទន្លេសេកុងព្រឹកនេះមានកម្ពស់ទឹក ៨,៦៤ ម៉ែត្រប្រកាសអាសន្ន ១១,៥០ម៉ែត្រ និងទន្លេសេសានព្រឹកនេះមានកម្ពស់ទឹក៩,១៤ម៉ែត្រប្រកាសអាសន្ន១០,៥០ម៉ែត្រ។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា:បើយោងតាមការជូនដំណឹងរបស់ក្រសួងជាក់ស្ដែងទឹកទន្លេក្នុងខេត្តស្ទឹងត្រែងមានកម្ពស់កើនឡើងតែស្ថិតនៅក្នុងការប្រុងប្រយ័ត្នហើយរហូតមកដល់ថ្ងៃទី ១១ សីហានេះ មានស្ថានភាពធូរស្បើយបន្តិចដោយសារទឹកផ្នែកខាងលើនៃប្រទេសឡាវនិងប្រទេសវៀតណាមចរន្តទឹកមានការថយចុះ ទើបទឹកទន្លេក្នុងខេត្តស្ទឹងត្រែងឡើងត្រឹមតែ ៣ទៅ ៤តឹកប៉ុណ្ណោះ មិនដូចកាលពីថ្ងៃម្សិលមិញទេឡើងរហូតជាងមួយម៉ែត្រ។

តែទោះជាយ៉ាងណាលោកប្រធានមន្ទីរបានឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន និងទន្លេស្រែពកលើកកម្ពស់ការប្រុងប្រយ័ត្ន ដោយសារស្ថានភាពទឹកទន្លេទាំងពីរនៅខ្ពស់នៅឡើយ៕

អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ