ព័ត៌មានជាតិ
សម្តេចតេជោ ស្នើក្រុមហ៊ុនទូរសព្ទបំពាក់ឧបករណ៍ចាប់សេវាទូរសព្ទនៅផ្លូវក្រោមដីចោមចៅ
សម្តេចតេជោហ៊ុន សែន បានស្នើដល់ក្រុមហ៊ុនទូរសព្ទ សិក្សារៀបចំបំពាក់ឧបករណ៍ចាប់សេវាទូរសព្ទនៅផ្លូវក្រោមដីចោមចៅ ដែលបានដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន ដើម្បីចៀសវាងការរអាក់រអួល។
សម្តេចបានឲ្យដឹងថា ផ្លូវក្រោមដីចោមចៅមានប្រវែង ៤៧០ ម៉ែត្រ។ ក្រុមហ៊ុនអាចសិក្សាបច្ចេកទេសបែបណា អាចឲ្យសេវាទូរសព្ទគ្រប់ដណ្តប់ដល់ផ្លូវក្រោមដី ប្រើប្រាស់បានកុំឲ្យរាំងស្ទះ។
ផ្លូវក្រោមដីចោមចៅ ត្រូវបានដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅមហាវិថីសហព័ន្ធរុស្ស៊ីមានប្រវែង ៤៧០ ម៉ែត្រនិងទទឹង ៨.៥ ម៉ែត្រ។
ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ គឺជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គិតមកដល់ពេលនេះសម្រេចបានជាង ៥០ ភាគរយ និងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ ខាងមុខនេះ។
អត្ថបទ៖ ដីក្រហម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ