ព័ត៌មានជាតិ
តារាសម្ដែង ស៊ីន ឌី បន្តធ្វើការងារសប្បុរសធម៌ដល់ភេទទី ៣
តារាសម្តែង ស៊ីន ឌី ដែលត្រូវបានគេស្គាល់ច្បាស់ថា ជាតារាសម្ដែងលេងតួភាគច្រើនជាខ្មោចព្រាយបិសាចនោះបានផ្អាកពីអាជីពសិល្បៈជាច្រើនឆ្នាំមកហើយដោយសារតែលោកមមាញឹកគ្រប់គ្រងហាង Nk សាឡានតំណើរការជិត២០ឆ្នាំមកហើយនិងមានទីតាំងនៅ៤ផ្សេងគ្នាក្នុងក្រុងភ្នំពេញ។

ស៊ីន ឌី បានអះអាងថា ក្រោយស្ថានភាពកូវីដកាន់តែថមថយនេះលោកបានដាក់គោលដៅពង្រឹងអាជីវកម្ម២ផ្សេងទៀតរបស់លោកឲ្យតំណើរការទៅមុខទៀតគឺ ស៊ីន ឌី សម្អាងការ ដែលមានទីតាំងនៅទួលគោក និងហាងកែសម្ផស្សក្លារា(Clara Clinic) នៅក្បែរស្ដុបស្ពានអាកាសផ្សារដីហើយ។
លោកបន្តថា អំឡុងកូវីដផ្ទុះខ្លាំងហាងសម្អាងការរបស់លោកពិបាកទប់លំនឹងតែដោយសារតែចិត្តស្រលាញ់សម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរ និងចង់អភិរក្សគ្រឿងអលង្ការបុរាណទើបលោកនៅតែពុះពារឲ្យហាងមួយនេះនៅតែតំណើរការរហូតដល់សព្វថ្ងៃ ខណៈដែលសម្អាងការលោកមានកញ្ចប់តម្រូវតាមភ្ញៀវគ្រប់លំដាប់ដែលចង់បានហើយតាំងពីខែកក្កដា ឆ្នាំ២០២២ ចាប់ផ្ដើមមានអតិថិជនឡើងវិញ។

ដោយឡែកសម្រាប់គ្លីនិកវិញលោកថា ភ្ញៀវគ្រប់ប្រភេទចូលទៅគាំទ្រសេវ៉ាកម្មព្រោះហាងលោកមានផលិកតផលល្អ និងគ្រូពេទ្យជំនាញមានឯកទេសត្រឹមត្រូវទើបធ្វើឲ្យចុងក្រោយនេះលោកសង្កេតឃើញថា អ្នកដែលចូលចិត្តកែសម្ផស្សនៅក្រៅស្រុកបានមានទំនុកចិត្តងាកមកធ្វើនៅក្នុងស្រុកវិញម្ដង។
ប៉ុន្ដែនៅពេលសួរថាតើអាជីវកម្មទាំង៣ខាងលើរប ស់លោកតំណើរការព្រមគ្នាបែបនេះត្រូវចំណាយទុនអស់ទឹកប្រាក់ប៉ុន្មាននោះលោកស៊ីន ឌី មិនប្រា ប់ទិន្នន័យឡើយតែលោកថាការគ្រប់គ្រងហាង៣ ក្នុងពេលតែមួយធ្វើឲ្យលោកមិនអាចដកឃ្លាវិលទៅសម្ដែងភាពយន្ដដួចមុនទៀតឡើយ ព្រោះរើរខ្លួនមិនរួច។

អតីតតារាសម្ដែងលោកស៊ីនឌី បានឲ្យដឹងដែរថាថវិការមួយចំនួនដែលចំណេញពីការរកស៊ីរបស់លោ កខាងលើនេះលោកបានធ្វើសប្បុរសធម៌ជាបន្ដបន្ទាប់ដល់ភេទទី៣ដែលគ្មានទីពឹងព្រោះពួកគាត់គ្មានកូនចៅចិញ្ចឹមដូចគេទើបលោកបានជួយធ្វើផ្ទះ,អណ្ដួងទឹក និងផ្ដល់ដើមទុនរកស៊ីដល់ពួកគេខ្លះដែលអត់ ដែលសកម្មភាពនោះលោកបានធ្វើតាំងពីលោកបើកហាងសាឡនដំបូងម្លេះ ពោលគឺមានរយៈពេលជាង១០ឆ្នាំរហូតមកដល់បច្ចុប្បន្នក៍លោកនៅតែបន្ដជួយពួកគាត់ទៅតាមលទ្ធភាព តែលោកមិនសូវដែលបង្ហោះចែកចាយលើបណ្ដាញសង្គមទេ គឺមានតែពួកគាត់ទេដែលដឹងច្បាស់។

អ្នកជំនាញធ្វើសក់ល្បីឈ្មោះរូបនេះអះអាងទៀតថាក្រៅពីជួយដល់ភេទទី៣មួយចំនួននោះហាងរបស់លោកក៏មានភាគច្រើនជាបុគ្គលិកកូនអ្នកក្រ,កូនអ្ន កអនាម័យ ,កូនសន្ដិសុខ និងអ្នកលក់ទឹកអំពៅជា ដើមដែលពួកគេស្រលាញ់ផ្នែកសាឡននេះទើបលោកយកមកបណ្ដុះបណ្ដាលយកមកឲ្យធ្វើការ មានប្រាក់ខែ និងខ្លះបានចេញទៅបើកអាជីវកម្មផ្ទាល់ខ្លួនរហូតមកដល់បច្ចុប្បន្នទៀតផង៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ