ព័ត៌មានជាតិ
ខេត្តបាត់ដំបង នឹងរៀបចំកែលម្អរង្វង់មូលលោកតាដំបងក្រញូងឱ្យមានសោភណ្ឌភាពដើម្បីទាក់ទាញភ្ញៀវទេសចរ
រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំកែលម្អរង្វង់មូលលោកតាដំបងក្រញូងឱ្យមានសោភណ្ឌភាពឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្តកាន់តែច្រើនបន្ថែមទៀត។ជាងនេះទៀតការរៀចំកែលម្អនេះក៏រៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះឱ្យបានល្អស័កសមជាទីកន្លែងសក្ការៈសម្រាប់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត និងបងប្អូនមកពីតាមបណ្តាខេត្តផ្សេងៗដែលមកកំសាន្តផងដែរ ។ចំពោះទីតាំងដែលត្រូវរៀបចំនៅរង្វង់មូលលោកតាដំបងក្រញូងរួមមានចំណតរថយន្តការរៀបចំសួនច្បារថ្មីកន្លែងលក់ដូរឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយនិងកន្លែងសម្រាប់ថតរូប។

ក្រៅពីនេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំឱ្យអាជ្ញាធរត្រួតពិនិត្យតំបន់ផ្ទះអភិរក្សដូចជា ការតសំយ៉ាបតង់កៅស៊ូ ការដាក់លក់ទំនិញមុខផ្ទះបាំងជិតផ្លូវដើរការតំឡើងស្លាកយីហោបាំងតួអគារ និងបញ្ហាបណ្តាញខ្សែកាបរញេរញៃជាដើមដែលបានបង្កឱ្យមានភាពអសណ្តាប់ធ្នាប់ និងខូចសោភ័ណភាព។
លោកអភិបាលខេត្តបានបន្តទៀតថា ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ផ្ទះអភិរក្សពេញលេញតម្រូវឱ្យមានការរុះរើសំយ៉ាប និងសា្លកយីហោចាស់ ដោយដាក់ជំនួសវិញនូវសំយ៉ាបនិងស្លាកយីហោថ្មីស្របទៅតាមស្តង់ដាររួមមួយដែលបានកំណត់ច្បាស់លាស់ទៅតាមប្លង់គំរូ ។

លោកអភិបាលខេត្តក៏បានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្រុងទាំងអស់ពន្លឿនក្នុងការរៀបចំការលាបពណ៌ផ្ទះ សម្រាប់ផ្ទះស្ថិតក្នុងតំបន់អភិរក្សដោយក្នុងនោះរដ្ឋបាលខេត្តបានធ្វើការកំណត់លេខកូដពណ៌ដែលពណ៌នោះគឺជាពណ៌នៃទម្រង់ដើមនៃអគារនៅតំបន់អភិរក្សនោះតែម្ដង ដើម្បីឱ្យផ្ទះនៅតំបន់អភិរក្សនេះមានពណ៌ដូចគ្នាផង និងដើម្បីរក្សាអត្តសញ្ញាណដើមនៃអគារទាំងនោះផងក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកចូលទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ។

លោកអភិបាលខេត្តក៏បានលើកឡើងអំពីការរៀបចំផ្លូវដើរចិញ្ចើមផ្លូវសម្រាប់អ្នកដំណើរងាយស្រួលក្នុងការដើរដោយមានកម្ពស់ស្មើៗគ្នា និងមានរូបរាងដូចៗគ្នា ដើម្បីមើលឃើញថាមានរបៀបរៀបរយនិងមានសណ្ដាប់ធ្នាប់ផងដែរ ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ