ពលរដ្ឋ​ស្រុក​ទឹក​ផុស​ត្រេកអរ ក្រោយ​អាជ្ញាធរបើក​ផ្លូវ៤គីឡូម៉ែត្រ ដែល​គេបិទ​អស់ពេល៥​ឆ្នាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលរដ្ឋ​ស្រុក​ទឹក​ផុស​ត្រេកអរ ក្រោយ​អាជ្ញាធរបើក​ផ្លូវ៤គីឡូម៉ែត្រ ដែល​គេបិទ​អស់ពេល៥​ឆ្នាំ

Published

on

​ផ្លូវ​ចាស់​ប្រវែង​៤គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ​ ដែល​មាន​នៅ​ក្នុង​ប្លង់​សុរិយោដី ដែល​ត្រូវ​បុគ្គល​ម្នាក់​បិទ​អស់​រយៈពេល​ជាង ៥ ឆ្នាំ​ហើយ​នោះ ដោយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ២០២០ ត្រូវ​បាន​ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក ​សូត​ សង់ អភិបាលរង​ស្ដីទី ស្រុក​ទឹកផុស ចុះ​បើក​ឡើងវិញ ដើម្បី​ទុក​ជូន​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ជា​សាធារណៈ​ ក្រោយពី​មានការ​ប្ដឹង​ទាមទារ​កន្លងមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សូត សង់ អភិបាលរង​ស្ដីទី​ស្រុក​ទឹកផុស ក្នុង​ពេល​ចុះ​បើកផ្លូវ​នេះ​ នៅ​ក្នុង​ភូមិ​ខ្វិត​ទួល​ឃ្លាំង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ​បាន​និយាយ​ទៅកាន់​ម្ចាស់​ដី​លោក​ ខូវ គាត ថា ក្រុមការងារ​ចុះ​មក​នេះ​ គឺ​សំណូមពរ​ឲ្យ​ម្ចាស់​ដី​បើកផ្លូវ​ចាស់​ ដែល​មាន​ទទឹង​៥ម៉ែត្រ និង​បណ្ដោយ​៤គីឡូ​ម៉ែត្រ នៅ​ក្នុង​ប្លង់​សុរិយោដី​ឡើងវិញ ដូច្នេះ​សូម​ម្ចាស់​ដី​សហការ​ជាមួយ​ក្រុម​ការ​ងារ​របស់​យើង​ ដោយ​មិន​អាច​ធ្វើការ​បិទ​ផ្លូវ​សាធារណៈ​នេះ ​តទៅទៀត​បាន​ឡើយ​។ ឆ្លើយតប​ជាមួយ​ក្រុមការងារ លោក​ ប៊ុន​ ចាន់​វីរៈ កូនលោក ខូវ គាត់ បាន​សុំ​មើល​ពាក្យ​ប្ដឹង​ ដែល​ប្រជាពលរដ្ឋ​សុំ​បើកផ្លូវ​។ ក្នុង​ពេល​នោះ​ដែរ លោក​ សូត​ សង់​ អភិ​បាល​រង​ស្រុក​ទឹកផុស​បាន​បញ្ជាក់​ថា ក្នុងនាម​អាជ្ញាធរ​ដែនដី​លោក​និង​ក្រុម​ការងារ​ចុះ​មួយ​នេះ​ គឺ​មក​សម្របសម្រួល​សុំ​ឲ្យ​បើកផ្លូវចាស់៥ម៉ែត្រ​ ដែល​មាន​នៅ​ក្នុង​ប័ណ្ណ​កម្មសិទ្ធិ​។ ដូច្នេះ​បើ​លោក​ទាមទារ​ពាក្យបណ្ដឹង​នោះ ​វា​ជា​រឿង​ផ្សេង​ដែល​អាច​នឹង​ជាប់​បណ្ដឹង​អាជ្ញា​របស់​តុលាការ នឹង​មាន​ទោស​ទណ្ឌ​ថែមទៀត​ ដោយសារ​ករណី​បិទផ្​លូវ​សាធារណៈ​នេះ​។​

​បន្ទាប់​ពី​មានការ​ពន្យល់​ណែនាំ​ជាច្រើន​ ទាក់ទង​នឹង​ផ្លូវច្បាប់​របស់​ការងារ​ចម្រុះ​ទើប​លោក​ ប៊ុន​ចាន់ ​វីរៈ ​និង​លោក ​ខូវ គាត​ យល់ព្រម​បើកផ្លូវ ​ដែល​លោក​បាន​បិទ​ជាង៥ឆ្នាំ​នោះ​ឡើងវិញ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ជា​សាធារណៈ​។ ជាមួយគ្នានេះដែរ​ មន្ត្រី​ជំនាញ​សុរិយោដី​ស្រុក​ ក៏បាន​ចុះ​ចុច​និយាម​កាម​ជាក់ស្ដែង​ទៅតាម​ប្លង់ដី ​ដែល​មាន​ផ្លូវ​ចាស់ ដើម្បី​កំណត់ចំណាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បាន​ដឹង​ ដើម្បី​ទុក​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​សាធារណៈ​។​

​តាម​ការប​ញ្ជាក់​របស់​ក្រុមការងារ​ចម្រុះ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ចាស់​របស់​រដ្ឋ​ ដែលមាន​នៅ​ក្នុង​ប្លង់​មួយ​ចំនួន​ស្ថិតនៅ​លើ​ផ្លូវ​ថ្មី​ ដែល​លោក​ ខូវ​ គាត ​បាន​ជួសជុល​កែលំអ​ មួយ​ចំនួន​ទៀត​ស្ថិតនៅ​ក្នុង​ព្រៃ​ក្នុង​អូរ និង​មួយ​ចំនួនទៀត ត្រូវ​បាន​លោក ខូវ​ គាត ដាំ​ដុះ​ដំណាំ​ពីលើ និង​សំណង់​រឹង ផង​ដែរ។ ករណី​ខាង​លើ​នេះ​ ប្រហែលជា​ក្នុង​ពេល​ខាងមុខ តម្រូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ មានការ​សម្របសម្រួល​គ្នា​បន្ត​ទៀត​ ទើប​ការ​បើកផ្លូវ​ចាស់​ខាង​លើ​នេះ អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ដោយ​រលូន​។​

​ដោយឡែក ​ក្នុង​ការ​បើកផ្លូវ​ចាស់​នេះ​ឡើងវិញ ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្ដឹង​ទាមទារ​សុំ​ឲ្យ​បើកផ្លូវ បានលើកឡើង​ថា ពួកគាត់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ឯកឧត្តម ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក​ សូត ​សង់ អភិបាលរង​ស្តី​ទី​ស្រុក​ទឹកផុស ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​មក​បើក​ផ្លូវ​ចាស់​នេះ​វិញ​បាន​ ដោយ​ជោគជ័យ​ព្រោះថា ​ផ្លូវ​ចាស់​នេះ​ ត្រូវ​បាន​គេ​បិទ​រយៈពេល៥ទៅ​៦ឆ្នាំ​មក​ហើយ ដូចនេះ​ ពួកគាត់​គ្មាន​អ្វី​ក្រៅពី​ម្រាមដៃ​ដប់ សូម​ថ្លែងអំណរគុណ និង​សូម​បួងសួង​ជូនពរ​ដល់ ឯក​ឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​ លោក​ សូត សង់ អភិបាលរង​ស្រុក​ទឹក​ផុស​ និង​ក្រុមការងារ​ទាំងអស់​សូម សូម​ទទួល​បាន​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​និង​ជោគជ័យ​គ្រប់​ភារកិច្ច ៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​ពន្លឿនការដ្ឋាន​អាងចម្រុះ​ប្រព្រឹត្តិ​កម្មទឹកកខ្វក់ លែង​ឲ្យ​បង្ហូរចូលសមុទ្រ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services