ជំទាវ ​ម៉ែន សំអន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​តាម​គន្លង​ថ្មី និង​ប្រុងប្រយ័ត្ន​ខ្ពស់​ជំងឺ​កូ​វីដ​១៩​ទម្រង់​ថ្មី​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជំទាវ ​ម៉ែន សំអន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​តាម​គន្លង​ថ្មី និង​ប្រុងប្រយ័ត្ន​ខ្ពស់​ជំងឺ​កូ​វីដ​១៩​ទម្រង់​ថ្មី​

Published

on

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង បាន​ថ្លែង​នូវ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ត្រូវ​រស់នៅ​តាម​គន្លង​ថ្មី និង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ករណី​ ដែល​មាន​លេចចេញ​នូវ​ជំងឺ​កូ​វីដ​១៩​ទម្រង់​ថ្មី ដែល​មាន​សភាព​ឆ្លង​កាច​សាហាវ​ទ្វេ​ដង​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ នៃ​ការអនុវត្ត​ភារកិច្ច​របស់​គណៈកម្មាធិការ​គណបក្ស​ខេត្តស្វាយរៀង ប្រចាំ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ភារកិច្ច​សំខាន់ៗ​សម្រាប់​អនុវត្ត​ឆ្នាំ​បន្ត នៅ​មន្ទីរ​គណបក្ស​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ២០២០។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​សម្ដែង​នូវ​ការ​អបអរសាទរ និង​ជូនពរ​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​សមិទ្ធផល​ប្រវត្តិ​សា​ស្ត្រី​ថ្មី នៃ​នយោបាយ ឈ្នះ ឈ្នះ ដែល​ទទួលបាន​តំណក់​ប្រេង​លើកដំបូង​។​សូម​អរគុណ​សន្តិភាព និង​គោរព​ដឹងគុណ​បិតា​ស្ថាបនិក​នយោបាយ ឈ្នះ ឈ្នះ ហើយ​សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ ប្រកាស​គាំទ្រ​ឥត​ងាករេ​ចំពោះ​បេក្ខភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រប់ៗ​អាណត្តិ​ជា​រៀងរហូត ។​

​លោកជំទាវ ម៉ែន សំអន បន្តថា តាមរយៈ​ភាព​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការទទួលបាន​តំណក់​ប្រេង​ជា​លើកដំបូង​នេះ គឺជា​ការចាប់ផ្តើម​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​បង្កើត​បាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល ដែលជា​ពរជ័យ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជំ​នៃ «​សន្តិភាព​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី បិតា​ស្ថាបនិក អគ្គ​មគ្គទេសក៍ និង​ជា​ប្រតិបត្តិករ​នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​តស៊ូ​រំដោះ​ប្រទេសជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ និង​បាន​ខិតខំ​ពុះពារ​កសាង​សន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​ដ៏​គាប់ប្រសើរ​។ លោកជំទាវ ម៉ែន សំអន បាន​បញ្ជាក់​ថា​៖ «​សន្តិភាព​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​កត្តា​សារវន្ត​មិន​អាច​ខ្វះ​បាន​សម្រាប់​ការសម្រេច​ជោគជ័យ​លើ​សមិទ្ធផល​ជាតិ​ជា​បន្តបន្ទាប់ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រួមទាំង​សមិទ្ធផល​ថ្មី​ក្នុង​វិស័យ​ប្រេងកាត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ទន្ទឹង​រង់ចាំ​ជាច្រើន​ជំនាន់​យូរលង់​ណាស់​មក​ហើយ​។​

​លោកជំទាវ​ក៏បាន​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់​បន្ថែម​ទៀត ក្នុង​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៃ​ការផ្តល់​សេវា​សាធារណៈ ការពង្រឹង​ជីវភាព​សមាជិក​បក្ស ការពង្រឹង​ការចុះ​បំពេញភារកិច្ច​តាម​តួនាទី។ ជាពិសេស ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​រក្សា​អនាម័យ ការរស់នៅ​តាម​គន្លង​ថ្មី ដោយ​រក្សា​គម្លាត​សង្គម ការប្រើប្រាស់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​ការ​អនុវត្តតាម​វិធានការណ៍​របស់​ក្រសួងសុខាភិបាល ស្រប​ពេល​ពិភពលោក​បាន​កើន​ឡើង​នូវ​អត្រា​ឆ្លង​យ៉ាង​គំហុក និង​លេចចេញ​នូវ​ជំងឺ​កូ​វីដ​១៩​ទម្រង់​ថ្មី ដោយ​គិត​ត្រឹម​ព្រឹក​នេះ ពិភពលោក​មានការ​ឆ្លង​រហូតដល់ជាង ៨៣​លាន​នាក់ និង​មាន​អ្នក​ស្លាប់​រហូតដល់ ជាង ១​លាន​៨​សែន​នាក់ អ្នក​ព្យាបាល​សះស្បើយ ជាង ៥៨​លាន​នាក់ ចំណែក​ឯ​កម្ពុជា​វិញ​ មាន​អ្នក​ឆ្លង​ត្រឹមតែ ៣៦៦​នាក់ អ្នក​ដែល​ព្យាបាល​ជាសះស្បើយ​ចំនួន​៣៦១​នាក់ និង​ពុំ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ​ទ​ឡើយ៕

អត្ថបទ៖ វិមាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ5 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ6 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ7 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ8 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services