Connect with us

កីឡា

ក្តៅៗ! Real Madrid កំពុងពិចារណាបញ្ចប់​តួនាទីលោក Ancelotti បើធ្លាក់ពី UCL

បានផុស

នៅ

ក្លិប Real Madrid កំពុង​ពិចារណា​បញ្ចប់តំណែងអ្នកចាត់ការលោក Carlo Ancelotti បន្ទាប់ពីលោកដឹកនាំក្រុមបរាជ័យក្រោមថ្វីជើងក្រុម Arsenal ក្នុងពាន UEFA Champions League ថ្មីៗនេះ។

លោក Carlo Ancelotti
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Real Madrid កំពុងជួបហានិភ័យ ក្នុងការដណ្តើមឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UCL បន្តទៀត ក្រោយពួកគេត្រូវបាន Arsenal យកឈ្នះនៅក្នុងការប្រកួតជើងទី ១ វគ្គ ៨ ក្រុមពាន UCL កាលពីថ្ងៃទី ៩ ខែ មេសា នៅទឹដី Emirate Stadium ក្នុងលទ្ធផល ៣ ទល់នឹង ០។

ទិដ្ឋភាពប្រកួតរវាង Arsenal និង Real Madrid

យោងតាមការចុះផ្សាយដោយកាសែត អេស្ប៉ាញ Marca បានឱ្យដឹងថា តំណែងរបស់លោក Ancelotti ឥឡូវនេះកំពុងស្ថិតនៅក្នុងអាសន្នធ្ងន់ធ្ងរ បន្ទាប់ពី​លោក​បាន​ដឹកនាំ Real Madrid ចាញ់ Arsenal។ បុរសសញ្ជាតិ អ៉ីតាលី វ័យ ៦៥ ឆ្នាំអាចនឹងត្រូវ​បញ្ចប់​តួនាទី​ជា​អ្នក​ចាត់​ការ​ ប្រសិនបើ Real Madrid ធ្លាក់ចេញពី UCL។

ទោះបីជាយ៉ាងណា ស្ថានភាពរបស់លោក Ancelotti អាចនឹងស្តារមកល្អឡើងវិញ ប្រសិនបើលោកអាចវាយបកយកឈ្នះ Arsenal ក្នុងការប្រកួតជើងទី ២ នៅទឹកដី Santiago Bernabeu ថ្ងៃទី ១៧ ខែ មេសា ដណ្តើមកៅអីឡើងទៅវគ្គបន្តក្នុងពាន UCL បាន៕

លោក Carlo Ancelotti

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Marca

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម