Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

បានផុស

នៅ

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន TADA Cambodia បានប្រកាសពីភាពជាដៃគូដើម្បីលើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាពដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការរៀបចំការធ្វើដំណើរទៅលំនៅឋានដោយសុវត្ថិភាព ព្រមទាំងពង្រឹងនូវសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ដៃគូសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង TADA Cambodia ក្នុងឆ្នាំ២០២៥នេះ នឹងមានការផ្តល់ជូននូវការបញ្ចុះតម្លៃចំពោះការធ្វើដំណើរក្នុងទឹកប្រាក់សរុបចំនួន ១៨០ លានរៀល ដែលជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ក្នុងការផ្តល់ជាជម្រើសធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្ត។ ការចាប់ផ្តើមភាពជាដៃគូរនេះបានធ្វើឡើងនៅរោងចក្រស្រាបៀរ ហ៊ិននីគែន ខេមបូឌា ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ហើយការសហការនេះចាប់បផ្តើមមុនការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរក្នុងគោលបំណងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ធ្វើដំណើរទៅ និងត្រឡប់មកវិញពីការប្រារព្ធពិធី និងការជួបជុំ នានាប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

ថ្លែងនៅក្នុងកម្មវិធីភាពជាដៃគូរនេះ លោកស្រី Anne de Graaf នាយិការផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងជឿជាក់ថា ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវមិនមែនគ្រាន់តែជាសារមួយនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់ប្រជាជន និងសហគមន៍របស់យើង។ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដែលមានការប្តេជ្ញាចិត្តចំពោះសុវត្ថិភាព និងភាពច្នៃប្រឌិតដែលមានដូចជា ការផ្តោតលើការផ្តល់សេវាដឹកជញ្ជូនប្រកបដោយទំនួលខុសត្រូវ និងប្រកបដោយចីរភាព។ ការប្តេជ្ញារបស់ក្រុមហ៊ុននេះស្របនឹងសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» របស់យើង ដែលជំរុញឱ្យមានវប្បធម៌នៃការទទួលខុសត្រូវ និងភាពសប្បាយរីករាយដើរទន្ទឹមគ្នា ដូច្នេះការប្រារព្ធពិធីនានាតែងតែបញ្ចប់ទៅដោយសុវត្ថិភាព»។

តាមរយៈការសហការនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង TADA Cambodia នឹងនាំយកសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ទៅកាន់អ្នកប្រើប្រាស់តាមរយៈកម្មវិធីចំនួន ៥០ នៅទីតាំងដែលពេញនិយម និងតាមរយៈយុទ្ធនាការអប់រំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ភាពជាដៃគូនេះមានឥទ្ធិពលលើមូលដ្ឋានអតិថិជនដ៏ធំទូលាយរបស់ TADA និងបណ្តាញអ្នកបើកបរនៅក្នុងប្រទេសកម្ពុជាផងដែរ។

អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន TADA Cambodia លោក ទី លីមកុសល បានមានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លើគំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះគឺស្របតាមការប្តេជ្ញាចិត្តចំពោះសុវត្ថិភាពអតិថិជនរបស់យើង។ នៅ TADA Cambodia យើងយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅអំពីសុខុមាលភាពរបស់អ្នកប្រើប្រាស់ ហើយយើងធានាថា អតិថិជនគ្រប់គ្នាមានមធ្យោបាយធ្វើដំណើរដោយសុវត្ថិភាព និងអាចទុកចិត្តបាន។ ការធ្វើការរួមគ្នានេះ ពួកយើងកាន់តែបង្កើតជម្រើសប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់សម្រាប់ប្រទេសកម្ពុជា។

កាលពីឆ្នាំ ២០២៤ យុទ្ធនាការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានអ្នកមើលនិងទទួលបានការយល់ដឹងចំនួន ១០,៤ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ យុទ្ធសាស្ត្រ «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» របស់ក្រុមហ៊ុនផ្តោតសំខាន់បីគឺ បរិស្ថាន សង្គម និងទំនួលខុសត្រូវ។ ក្រុមហ៊ុន ហ៊ិននីគែន វិនិយោគ ១០% នៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាក Heineken® លើយុទ្ធនាការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវដោយមានគោលបំណងឈានដល់អ្នកប្រើប្រាស់ ១ ពាន់លាននាក់នៅទូទាំងពិភពលោកដើម្បីតស៊ូមតិលើការប្រើប្រាស់ប្រកបដោយការទទួួលខុសត្រូវ ។

តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន TADA Cambodia កំពុងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការប្រើប្រាស់ដោយទំនួលខុសត្រូវ ពីព្រោះការប្រារព្ធពិធីនានាគួរតែបញ្ចប់ដោយការធ្វើដំណើរទៅកាន់លំនៅឋានប្រកបដោយសុវត្ថិភាពជានិច្ច។

អំពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ផលិតផលរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលមានស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជា ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមានបំណង «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ។ ស្វែងរកព័ត៌មានក្រុមហ៊ុនបន្ថែមតាមរយៈ heinekencambodia.com

អំពីក្រុមហ៊ុន TADA Cambodia

TADA គឺជាសេវាកម្មដឹកជញ្ជូនតាម blockchain លើពិភពលោកដំបូងគេបង្អស់ ដែលបច្ចុប្បន្នកំពុងដំណើរការនៅក្នុងប្រទេសសិង្ហបុរី វៀតណាម កម្ពុជា ​ថៃ និងហុងកុង។ ក្រុមហ៊ុននេះបានបើកដំណើរការនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី បន្ទាប់មកក្រុមហ៊ុន TADA បានពង្រីកយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងហូជីមិញ និងទីក្រុងភ្នំពេញនៅឆ្នាំបន្ទាប់ ក៏ដូចជាប្រទេសថៃ និងហុងកុងកាលពីឆ្នាំ ២០២៣ និង ២០២៤។

សម្រាប់ព័ត៌មានបន្ថែម៖ ទាញយក TADA ឥឡូវនេះ៖ https://tada-rider.app.link/EfiodWETpBb

https://www.facebook.com/TADAKHM

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ នាទីutes មុន

ថ្ងៃចូលឆ្នាំ៖ ទណ្ឌិតចំនួន ៣៤២នាក់ ត្រូវបានបន្ធូរបន្ថយទោស

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស សុខា បញ្ជាក់ពីឆន្ទៈសម្ដេចធិបតី ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់កន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានជាតិ១២ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

កីឡា១៨ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

Sokha Hotels

ព័ត៌មានពេញនិយម