Connect with us

ជីវិតកម្សាន្ដ

ទោះជោគជ័យឆ្នាំដំបូង តែអ្នកគ្រប់គ្រង់ Miss Mera ទម្លាយការបាក់ទឹកចិត្ត ហើយហាក់ស្ទាក់ស្ទើរនឹងបន្តកម្មវិធី

បានផុស

នៅ

ថ្វីត្បិតការរៀបចំកម្មវិធីប្រកួតសម្រស់លើដំបូង Miss Mera Cambodia 2024 ទទួលបានជោគជ័យនិងទទួលបានការគាំទ្រសរសើរច្រើនពីមហាជនពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញា ប៉ុន្តែងាកមកមើលកញ្ញា ខាត់ ស្រីច័ន្ទ បែរជាបង្ហាញចាប់អារម្មណ៍ហាក់បាក់ទឹកចិត្តលែងចង់ធ្វើកម្មវិធីបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញអារម្មណ៍បែបនេះរបស់អ្នកគ្រប់គ្រងMiss Mera Cambodiaកញ្ញា ខាន់ ស្រីច័ន្ទ បាននឹង កំពុ ងធ្វើឲ្យអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើលខណ:ក៏មាន ការលើកទឹកចិត្តឲ្យនាងត្រូវតែខិតខំបន្តដើម្បីបើឲ្យមា នកម្មវិធីប្រកួតនេះបន្តទៀតដើម្បីលើកកម្ពស់វិស័យបវរកញ្ញានៅកម្ពុជា។ ខាត់ ស្រីច័ន្ទ បានដាក់សំនួរថាសួរថាគួរបន្តឬត្រូវបញ្ឈប់ ?។

កញ្ញា ខាត់ ស្រីច័ន្ទ បានឲ្យដឹងថា សូមឲ្យវាជាការចង ចាំដ៏ល្អបំផុតសម្រាប់អ្នកគ្រប់គ្នាអាចនៅចាំ Miss Mera Cambodia ជារៀងរហូតទៅ ទោះវាជាឆ្នាំដំបូងនឹងពេលវេលាដ៏ពិបាក់បំផុតសម្រាប់នាងនឹងក្រុមការ ងារហើយនាងពិតពិបាកក្នុងការតស៊ូរបន្តទៀតសម្រា ប់វិស័យមួយនេះបន្ទាប់ពីចប់កម្មវិធីខ្លួនទទួលបានកា រស្រលាញនឹងសសេីរជាច្រេីនពីបងប្អូន ទៅណាមក ណាគឺបងប្អូនស្គាលថា មេរ៉ា ។

នាងនិយាយបន្តថាប៉ុន្តែសម្រាបខ្ញុំផ្ទាល់គឺលំបាកខ្លាំងបំផុតមានជំងឺ បាក់ទឹកចិត្តឆាប់ឆេវឆាវសុខៗក៏យំគិត ច្រេីនពីបំណុលដែលរាល់ពីការធ្វេីកម្មវិធីគិតច្រេីនឡេីងគីឡូខុសធម្មតា មានបញ្ហាជាមួយគ្រួសារនឹងរឿងដែរខកចិត្តជាច្រេីនក្នុងជីវិតក្លាយជាមនុស្សដែលខ្លាចមនុស្សបំផុត ហេីយក៏សួរខ្លួនឯងថាខ្ញុំអាចបន្តរលះបង់ក្នុងវិស័យនេះរួចទៀតដែរ? ឬក៏ត្រូវតែបញ្ឈបត្រឹមនេះ។

កញ្ញា ខាត់ ស្រីច័ន្ទ បន្ថែមថា នាងឆ្លងកាត់បទពិសោធគឺជួបជាមួយមនុស្សមិនស្គាល់គុណស្រ័យ និងមិនស្គាល់អ្វីជាអ្វីក៏ច្រេីនហេីយក៏ជួបជាមួយមនុស្សមិនចោល នាងនៅតែស្រលាញ់និងលេីកទឹកចិត្តខ្លួន។ ឆ្លើយតបកាលើកទឹកចិត្តនាងថាខ្លួឈប់គិតហេីយព្រោះគ្មានអ្នកណាមកលំបាកមានតែអ្នកចាំឈរមេីលថាពេលណាខ្លួនដួល។

សូមជម្រាបថាកញ្ញាខាត់ ស្រីច័ន្ទ ហៅ Kate Cat គឺជា អ្នកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់ Miss Mera Cambodia 2024 ហើយថ្វីត្បិតតែកម្មកម្មវិធីប្រកួតស ម្រស់នេះទើបបើកទំព័រដំបូងបង្កើតដោយកូនខ្មែរក៏ពិតមែន តែសម្រាប់ការលេចវត្តមាននេះគឺបានធ្វើឱ្យអ្នកគាំទ្រកោតសរសើរការដឹកនាំរបស់នាងកន្លងមកផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម