ព័ត៌មានជាតិ
គណៈប្រតិភូ ប.ស.ស ចូលរួមកិច្ចប្រជុំជាន់ខ្ពស់សមាគមសន្តិសុខសង្គមអាស៊ាននៅប្រទេសម៉ាឡេស៊ី
គណៈប្រតិភូ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ដោយមានអ្នកចូលរួមសរុបចំនួនប្រមាណ ៤០ រូប មកពីបណ្តាស្ថាប័នជាសមាជិកចំនួន ២០ នៃសមាគមសន្តិសុខសង្គមអាស៊ាន។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បាបមានប្រសាសន៍ថា កិច្ចប្រជុំជាន់ខ្ពស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើសំណើចំនួន ៣ ដែលបានលើកឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី ៤០ ក្នុងនោះរួមមាន ៖ (១) លក្ខណៈវិនិច្ឆ័យចូលជាសមាជិកភាពរបស់សមាគមសន្តិសុខសង្គមអាស៊ាន (២) ការសន្យាប្រកបដោយចីរភាពរបស់សមាគមសន្តិសុខសង្គមអាស៊ាន និង (៣) ការបង្កើតលេខាធិការដ្ឋានសមាគមសន្តិសុខសង្គមអាស៊ាន។
គួរបញ្ជាក់ថា កិច្ចប្រជុំជាន់ខ្ពស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ធ្វើឡើងបន្ទាប់ពីពិធីបើកសន្និសីទសុខុមាលភាពសង្គមអន្តរជាតិ (ISWC) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ៤-៥ ខែមិថុនា ឆ្នាំ ២០២៤ ដោយមានការធ្វើបទបង្ហាញពីសំណាក់វាគ្មិនអន្តរជាតិចំនួនប្រមាណជា ២០ រូប និងមានអ្នកចូលរួមសរុបចំនួនប្រមាណជាង ៨០០ រូប មកពីអង្គភាពសន្តិសុខសង្គមក្នុងតំបន់អាស៊ាន និងអន្តរជាតិ ដែលសន្និសីទនេះ ត្រូវបានផ្តល់កិត្តិយសជាអធិបតីបើកដោយលោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


