កីឡា
កីឡាករ ពេជ្រ អាទិទេព ប្ដេជ្ញាចិត្តមិនធ្វើឲ្យអ្នកគាំទ្រខកបំណងពេលប៉ះម៉ាឡេស៊ីសប្ដាហ៍នេះ
អ្នកលេងគុនខ្មែរ ពេជ្រ អាទិទេព ប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយក្នុងការប្រកួតទី២ ប៉ះម៉ាឡេស៊ី អ៊ូម៉ា រេដ វូហ្វ ដំណើរឆ្ពោះទៅដណ្ដើមខ្សែក្រវាត់អូដ្ឋ ទម្ងន់ ៥៧ នៅសង្វៀនបាយ័នសប្ដាហ៍នេះ។

អាទិទេព និងដៃគូ
ថ្លែងក្នុងកិច្ចសម្ភាសកីឡាករ អាទិទេព បានឲ្យដឹងថា បានហ្វឹកហាត់ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតសន្សំពិន្ទុលើកទី២ នៅសៅរ៍សប្ដាហ៍នេះ។ ទាំងសុខភាព និងក្បាច់ស្នៀតល្អគ្រប់គ្រាន់រង់ចាំតែថ្ងៃប្រកួតមកដល់ប៉ុណ្ណោះ។

ឃួន ឡាំងកូស៊ីន និងដៃគូ
កីឡាករកំពុងឡើងកូដរូបនេះបន្ថែមទៀតថា បើទោះជាគ្រូធំរបស់ខ្លួននៅឆ្ងាយក៏មិនជាបញ្ហាសម្រាប់រូបគេនោះទេ ពោលការហ្វឹកហាត់នៅតែបានល្អដដែល។ អាទិទេព ថាខ្លួនដឹងពីសមត្ថភាព អ៊ូម៉ា រេដ វូហ្វ ជាកីឡាករល្អមួយរូប និងធ្លាប់ឈ្នះកីឡាករកម្ពុជាច្រើនរូបរួចមកហើយដែរ។ ចំពោះស្នៀត ឬយុទ្ធសាស្ត្រវាយយ៉ាងណានោះចាំមើលជាក់ស្ដែងលើសង្វៀន។ កូនសិស្សលោក ពេជ្រ សុផាន់ រូបនេះប្ដេជ្ញាចិត្តថានឹងធ្វើឲ្យបានល្អមិនឲ្យអ្នកគាំទ្រខកបំណងមកលើខ្លួនឡើយ។

គូខ្សែក្រវាត់
បញ្ជាក់ដែរថា នៅថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ នេះការប្រកួតដណ្ដើមខ្សែក្រវាត់ស៊ីម៉ង់អូដ្ឋរបស់សង្វៀនបាយ័ន ឈានដល់ប្រកួតទី២ ហើយក្នុងនោះកីឡាករ ពេជ្រ អាទិទេព ប៉ះ អ៊ូម៉ា រេដ វូហ្វ ឃួន ឡាំងកូស៊ីន ប៉ះ ថងបាង សឿភុម។ ក្រៅតែពីគូខ្សែក្រវាត់ហើយនោះក៏មានគូឯក ចាន់ ប៊ុនហឿន ប៉ះកីឡាករថៃ និងមិត្តភាពជាតិ និងជាតិជាច្រើនគូទៀត៕

កម្មវិធីប្រកួតថ្ងៃសៅរ៍នេះ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


