កីឡា
Matic ព្រលះអ្នកចាំទី Onana ធ្ងន់ៗជាអ្នកចាំទីអន់បំផុតក្នុងប្រវត្តិសាស្ត្រ Man United
អ្នកចាំទីរបស់ Manchester United កីឡាករ Andre Onana ត្រូវបានអតីតខ្សែបម្រើក្លិបកីឡាករ Nemanja Matic ព្រលះធ្ងន់ៗ មុនការប្រកួតរវាងក្រុមបិសាចក្រហម ទល់នឹង Olympique Lyon ក្នុងពាន Europa League កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១០ យប់មិញ។

មុនពេល Man UTD ធ្វើដំណើមកកាន់ទឹកដី បារាំង ជួបតទល់នឹងក្រុមម្ចាស់ផ្ទះ Olympique Lyon នៅកីឡដ្ឋាន Parc Olympique Lyonnais ជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពាន UEL អ្នកចាំទី Onana បាននិយាយថា ៖ «ជាការពិតណាស់ វានឹងមិនងាយស្រួលទេ ប៉ុន្តែខ្ញុំគិតថា ពួកយើងជាក្រុមល្អជាងពួកគេ»។

ដោយសារពាក្យសម្តីនេះ បានធ្វើឱ្យ Matic ដែលជាខ្សែបម្រើក្រុម Lyon បច្ចុប្បន្នមានការច្រឡោតជាខ្លាំង ដោយរូបគេបានឆ្លើយតបទៅវិញថា៖ «ដោយសារអ្នកជាអ្នកចាំទីអន់បំផុតក្នុងប្រវត្តិសាស្ត្រ Manchester United ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្ន ចំពោះអ្វីដែលអ្នកកំពុងនិយាយ។ ប្រសិនបើជា David de Gea, Peter Schmeichel ឬ Edwin van der Sar និយាយបែបនេះ ខ្ញុំនឹងដាក់ជាសំណួរសួរមកខ្លួនឯង ប៉ុន្តែប្រសិនបើអ្នក ជាអ្នកចាំទី ដែលមានស្ថិតិអន់បំផុតក្នុងប្រវត្តិសាស្ត្រ Manchester United ក្នុងសម័យនេះទេ ដូច្នេះអ្នកត្រូវការបង្ហាញឱ្យគេឃើញជាមុនសិន មុនពេលអ្នកនិយាយ»។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត Onana បានទទួលរងការរិះគន់ពីសំណាក់អ្នកគាំទ្រជាខ្លាំង បន្ទាប់ពីរូបគេរបូតគ្រាប់បាល់ ២ គ្រាប់ ជាពិសេសការចាប់បាល់ក្រឡកនៅចុងម៉ោង ជាហេតុធ្វើឱ្យ Lyon តាមស្មើក្នុងលទ្ធផល ២ ទល់នឹង ២៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ beIN SPORTS

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ៧ ម៉ោង ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ