ព័ត៌មានជាតិ
ក្រសួងអប់រំ បើកកិច្ចប្រជុំពិភាក្សាផែនការសកម្មភាពបន្ត ដើម្បីត្រៀមខ្លួនអនុវត្តយុទ្ធសាស្ត្រកែទម្រង់គ្រូបង្រៀន
នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមកក្រោមឱវាទ។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យពិភាក្សាលើទិសដៅ និងផែនការសកម្មភាពបន្តរបស់នាយកដ្ឋានក្រោមឱវាទ ដើម្បីត្រៀមខ្លួនអនុវត្តយុទ្ធសាស្ត្រកែទម្រង់គ្រូបង្រៀន។ គ្រូបង្រៀន គឺជាបេះដូងនៃការអប់រំ ជាអ្នកធានាឱ្យបាននូវគុណភាពអប់រំ និងជាអ្នកតម្រង់ទិសកុមារ និងយុវជនកម្ពុជាឱ្យក្លាយជាពលរដ្ឋពេញលេញមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសឱ្យឈានទៅកាន់ប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនេះ ចាប់ពីឆ្នាំ២០១៤ មក ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់យកកំណែទម្រង់សាលាគរុកោសល្យជាអាទិភាពមួយរបស់ក្រសួង ដោយផ្តោតសំខាន់ទៅលើ ១) ការរៀបចំចក្ខុវិស័យថ្មីសម្រាប់វិជ្ជាជីវៈគ្រូបង្រៀននៅកម្ពុជា ២) ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ៣) ការដំឡើងបៀវត្សរ៍ និងការបង្កើនគុណវុឌ្ឍិគ្រូបង្រៀន (៤) ការអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន។ កំណែទម្រង់ទាំងនេះត្រូវបានធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធភាពនៃវិធីសាស្ត្របង្រៀន និងរៀន សំដៅឈានទៅបង្កើនលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង ជាពិសេសនៅកម្រិតមូលដ្ឋានដើម្បីឱ្យពួកគាត់មានមូលដ្ឋានចំណេះដឹងសម្រាប់បន្តការសិក្សាទៅភូមិសិក្សាបន្ទាប់ ឬចាប់យកជំនាញវិជ្ជាជីវៈ។

លើសពីនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់សាលាគរុកោសល្យ ដូចជា៖ ១) បង្កើនគុណវុឌ្ឍិគ្រូ កែលម្អកម្មវិធីបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀន ២) លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ គ្រូឧទ្ទេស ៣) អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ៤) លើកកម្ពស់ភាពជាអ្នកដឹកនាំគ្រប់គ្រង ៥) ផ្សារភ្ជាប់ទ្រឹស្តីទៅនឹង ការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ ៦) ការធានាគុណភាពអប់រំ។
នាឱកាសនេះដែរ ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរផ្អែកលើធនធានដែលមានស្រាប់ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជូនក្រុមការងារដើម្បីអនុវត្តបន្ត ដូចជា បន្តកំណត់អាទិភាពការងារដោយផ្តោតលើបញ្ហាចំពោះមុខ និងយកចិត្តទុកដាក់គាំទ្រលើកន្លែងដែលមានតម្រូវការត្រូវបំពេញបន្ថែម ហើយត្រូវមានប្រព័ន្ធផែនការចុះជួយគាំទ្រទាំងផ្នែករឹង និងផ្នែកទន់។ ព្រមទាំងមានការវាយតម្លៃលទ្ធផលទាំងកម្មវិធីសិក្សា និងការរៀន ដើម្បីទៅជួយគាំទ្រឱ្យចំគោលដៅ និងផ្តោតអាទិភាពផ្សារភ្ជាប់ជាមួយសាលារៀនគំរូ និងស្តង់ដាវិជ្ជាជីវៈ ជាពិសេសមានការលើកទឹកចិត្តគ្រូឧទ្ទេស ផ្តល់ជាឋានៈ ក្របខណ្ឌ ទទួលស្គាល់ជាទីប្រឹក្សា ឬគ្រូណែនាំ (Mentor)។

បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ជួយគាំទ្រវាយតម្លៃ សាលាគរុកោសល្យគំរូ និងសាលាអនុវត្តគំរូ ហើយយកទៅសិក្សាវិនិច្ឆ័យ វិភាគ គាំទ្រដល់សាលាផ្សេងទៀត ដើម្បីរៀបចំផែនការដោះស្រាយបញ្ហា និងរៀបចំជាផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់ស្តែង ផ្តោតលើសកម្មភាពអាទិភាព និងការចុះទៅជួយគាំទ្រ វាយតម្លៃ ពង្រឹងបន្ថែមទាំងផ្នែករឹង ផ្នែកទន់ និងការគាំទ្រកែលម្អ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


