ជីវិតកម្សាន្ដ
តារាកំប្លែងកូរ៉េ Park Na Rae បាត់របស់របរមានតម្លៃខ្ទង់លាន ប៉ូលិសសង្ស័យអ្នកជិតស្និទ្ធ
ករណីបាត់របស់របរសម្ភារៈមានតម្លៃរបស់តារាកំប្លែងកូរ៉េខាងត្បូងដ៏ល្បីឈ្មោះម្នាក់កញ្ញា Park Na Rae ត្រូវបានប៉ូលិសដាក់ការសង្ស័យលើអ្នកជិតស្និទ្ធរបស់នាងជាអ្នកប្រព្រឹត្ត ដោយសារតែគ្មានបន្សល់ស្លាកស្នាមអ្វីគួរឲ្យសង្ស័យពីខាងក្រៅ។ នេះបើយោងតាមរបាយការណ៍របស់ SPOTV News កាលពីថ្ងៃទី៩ខែមេសា។

តារាស្រី Park Na Rae បានបាត់បង់របស់របរមានតម្លៃមួយចំនួននៅក្នុងផ្ទះ កាលពីនៅថ្ងៃទី០៧ខែមេសា និងបានរាយការណ៍ករណីបាត់នេះទៅកាន់ប៉ូលិសនៅថ្ងៃបន្ទាប់។ របស់របរដែលបានបាត់បង់នាពេលនោះ រួមមាន ទំនិញមានតម្លៃខ្ពស់ ដូចជា គ្រឿងអលង្ការ ជាមួយនឹងការខូចខាតគិតជាទឹកប្រាក់រាប់សិបលានវ៉ុន។
ទោះជាយ៉ាងណា ដោយសារតែមានការលំបាកក្នុងការកំណត់ពេលវេលា និងទំហំខូចខាតនៃចោរកម្ម ព័ត៌មានលម្អិតបន្ថែមទៀតនឹងលេចចេញតាមរយៈការស៊ើបអង្កេតរបស់ប៉ូលិស។
បន្ទាប់ពីទទួលរបាយការណ៍របស់តារាកំប្លែងរួចមក ប៉ូលិសដែលកំពុងស៊ើបអង្កេតករណីនេះ ជឿថា វាអាចកើតឡើងដោយសារមនុស្សជិតស្និទ្ធ ព្រោះមិនមានសញ្ញានៃការឈ្លានពានពីខាងក្រៅនោះទេ។ ទោះជាបែបណា ប៉ូលិសនឹងនៅតែពង្រឹងការស៊ើបអង្កេតបន្ថែមទៀតដើម្បីស្វែងរកចាប់ជនសង្ស័យឲ្យទាល់តែបាន។
ពាក់ព័ន្ធនឹងឧបទ្ទវហេតុចោរកម្មនៅក្នុងផ្ទះ តារាកំប្លែង Park Na-rae បានប្រាប់សារព័ត៌មាន OSEN ថា ខ្លួនបានលុបចោលភ្លាមៗចំពោះការបង្ហាញខ្លួនដែលបានកំណត់នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ «Son Tae Jin’s Trot Radio» របស់ស្ថានីយ៍វិទ្យុ MBC កាលពីថ្ងៃទី៨មេសា មួយថ្ងៃក្រោយកើតហេតុ។

គួរបញ្ចាក់ថា Park Na-rae គឺជាតារាសិល្បៈដ៏មានប្រជាប្រិយមួយរូប ដែលរកចំណូលបានខ្ពស់តាមរយៈការបង្ហាញខ្លួនជាទៀងទាត់ក្នុងកម្មវិធីផ្សេងៗ។ នៅឆ្នាំ២០២១ ក្នុងវ័យ៣០ឆ្នាំ តារាស្រីដ៏មានទេពកោសល្យប្រើប្រាស់វោហារសព្វរូបនេះ បានប្រកាសបញ្ចប់ការជួលផ្ទះស្នាក់នៅ ជំនួសមកវិញដោយផ្ទះផ្ទាល់ខ្លួនដែលបានទិញវិញ។ នាងបានក្លាយជាម្ចាស់ផ្ទះផ្ដាច់មុខដ៏ប្រណិតមួយតម្លៃជាង ៥.៥ពាន់លានវ៉ុន តាមរយៈការដេញថ្លៃមួយនៅក្នុងទីក្រុង Itaewon-dong, Yongsan-gu, ទីក្រុងសេអ៊ូល។
ជារឿយៗ តារាកំប្លែងមុខស្ងួតរូបនេះ បានចែករំលែកជីវិតប្រចាំថ្ងៃនៅផ្ទះផ្ទាល់ខ្លួនពាក់ព័ន្ធនឹងទំហំផ្ទះ និងបង្ហាញឲ្យឃើញគន្លុកគន្លៀតផ្ទះមានបន្ទប់ក្រោមដី មានរចនាសម្ព័ន្ធធំទូលាយ ព្រមទាំងបន្ទប់ប្រាំដាច់ដោយឡែក។ ផ្ទះនេះច្រើនតែលេចឡើងនៅលើកម្មវិធី I Live Alone’ របស់ MBC ដែលធ្វើឲ្យអ្នកទស្សនាតាមដានយ៉ាងជក់ជិតបំផុត។ យ៉ាងណាមិញ ដោយមានការលាតត្រដាងពីទីតាំងផ្ទះខ្លាំងពេក តួកំប្លែងកូរ៉េបានរងនូវការឈ្លានពានឯកជនភាពមករហូត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆ្ងល់ឬអត់! ម្ដេចតួកុនកូរ៉េភាគច្រើន មានទេពកោសល្យសម្ដែងប៉ិនប្រសប់ រកកន្លែងទាស់គ្មាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


