Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ផ្តល់​ស្រូវពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៦​ពាន់​គ្រួសារ នៅ​ខេត្តកំពង់ធំ

បានផុស

នៅ

ថ្ងៃ​សៅរ៍ ៥​កើត ខែកត្តិក ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២ ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ផ្តល់​ស្រូវពូជ​ប្រមាណ ៦៨៤.៤០០​គីឡូក្រាម និង​គ្រឿង​ឧបភោគបរិភោគ ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៦៨៤៤​គ្រួសារ មកពី​៩​ក្រុង ស្រុក ៤៨​ឃុំ សង្កាត់ និង ២៩៨​ភូមិ ដែល​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ នៅ​ខេត្តកំពង់ធំ​។

តាម​ការ​ឲ្យ​ដឹង​ពី លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹងថា ខេត្តកំពង់ធំ ដែលជា​តំបន់​វាលទំនាប​កណ្ដាល ទទួលរង​នៅ​គ្រោះទឹកជំនន់ ធ្វើ​ឲ្យ​ប៉ះពាល់​ចំនួន​០៩ ក្រុង ស្រុក ៥១​ឃុំ សង្កាត់ និង ២៩២​ភូមិ ប្រជាពលរដ្ឋ​ចំនួន ២៩.៣៣៦​គ្រួសារ ក្នុងនោះ ជម្លៀស ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​ចំនួន​១,៥០១​គ្រួសារ​។ ប៉ះពាល់​ដំណាំ​ស្រូវ ២៥៣៩៥​ហិកតា ខូចខាត ១២៣០៧​ហិកតា និង​ដំណាំ​រួមផ្សំ ១៧៦៦​ហិកតា ខូចខាត ១.២៥៦​ហិកតា និង​ប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធ ខូចខាត​សា្ថ​ន​ទាំងស្រុង​ចំនួន ០២​កន្លែង ផ្លូវ​ជនបទ​មួយចំនួន​ទទួលរង​ការខូចខាត ប៉ះពាល់​សាលារៀន មណ្ឌល​សុខភាព និង​វត្ត​អារាម​មួយចំនួនទៀត​។

ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​បន្ទាន់ រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ​-​អង្គភាព កងកម្លាំង ប្រដាប់អាវុធ បាន​ត្រៀម​ប្រចាំការ និង​ចុះ​ពិនិត្យមើល​ទីតាំង​ដែល​កំពុងតែ​ប្រឈម​នឹង​គ្រោះទឹកជំនន់ ជាប្រចាំ​។ ក្រៅពីនេះ រដ្ឋបាលខេត្ត បានធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈជន និង​ប្រជាពលរដ្ឋ​នៅ ទូទាំង​ខេត្តកំពង់ធំ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ប្រកាស​ឲ្យ​ដឹង​មុន​លេខ ១២៩៤ ដើម្បី​ឲ្យ​ប្រជាជនមាន ការប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណៈ​ទុកជាមុន​។ ព្រមទាំង​បាន​ជូនដំណឹង​ដល់​សាធារណៈជន និង ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ដងស្ទឹង​សែន និង​ស្ទឹង​ស្ទោង ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​បង្ការ​ចំពោះ​គ្រោះទឹកជំនន់​។

ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ហើយ ទទួលរង​ដោយ​គ្រោះទឹកជំនន់ រដ្ឋបាលខេត្ត គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន ចែកជូន​គ្រឿង​ឧបភោគបរិភោគ ដែលជា​ស្បៀង​បម្រុង​របស់​រាជរដ្ឋាភិបាល និង​សប្បុរសជន​នានា ជូន ប្រជាពលរដ្ឋ​បាន​ចំនួន ១៥៤៩៤​គ្រួសារ​។ ដោយឡែក ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក ជំទាវ ពេ​ជ ចន្ទ​មុ​នី្ន ក៏បាន​ផ្ដល់ជូន​ថ្នាំពេទ្យ​ចំនួន ១,០០០​កញ្ចប់ ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ផងដែរ​។ គេហទំព័រ Facebook សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live)​ពិធី​នេះ នៅ​ម៉ោង 7:00 នាទី​ព្រឹក ពី​ទី​រួម​ខេត្តកំពង់ធំ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម