Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ជាង​៦​ពាន់​នាក់​

បានផុស

នៅ

​នៅ​ព្រឹក ថ្ងៃ​អង្គារ ៨​កើត ខែកត្តិក ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្អែក​នេះ សម្តេច​អគ្គមហាសេនា​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ជាង​៦​ពាន់​នាក់​។

​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា និស្សិត​ដែល​ដែល​អញ្ជើញ​ទទួល​សញ្ញាប័ត្រ​នៅ​ថ្ងៃស្អែក​នេះ មាន​ចំនួន​សរុប ៦,៣០៧​នាក់ (​នារី ៣,០៨៨​នាក់​)​។ ក្នុងនោះ​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨​នាក់ និង​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ១,៦៤៣​នាក់ នារី ៥៦០​នាក់​។ យោងតាម​លទ្ធផល​ស្ទង់​មតិ​របស់​សាកលវិទ្យាល័យ និស្សិត​ដែល​ទទួល​សញ្ញាប័ត្រ​នេះ មាន​និស្សិត​ជាង ៩៧​ភាគរយ មានការ​ងារ​ធ្វើ ក្នុងនោះ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​មាន​ជាង ៩៦​ភាគរយ និង​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​ជិត ១០០​ភាគរយ​។

គេហទំព័រ Facebook សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live)​ពិធី​នេះ នៅ​ម៉ោង 7:00 នាទី​ព្រឹក ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ពិព័រណ៍​ជ្រោយចង្វារ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម