ព័ត៌មានជាតិ
សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ផ្តល់ការអប់រំស្ដង់ដារចក្រភពអង់គ្លេសនៅកម្ពុជា
សាលា Shrewsbury ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស មានមោទនភាពក្នុងការនាំយកនូវស្តង់ដារអប់រំរបស់ចក្រភពអង់គ្លេសមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិស័យអប់រំនេះ និងកិច្ចលើកកម្ពស់ប្រព័ន្ធអប់រំរបស់ប្រទេសឱ្យស្របជាមួយនឹងកម្រិតតំបន់ និងកម្រិតពិភពលោក។

ក្រុមការងារសាលាកំពុងបើកទទួលពាក្យសុំចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញនឹងផ្តល់ជូននូវការផ្តល់ការអប់រំ និងបទពិសោធន៍ដល់សិស្សនៅកម្រិតមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ។ សំណួរដែលគេអាចសួរនៅត្រង់ចំណុចនេះគឺ «តើមានកត្តាអ្វីខ្លះធ្វើឱ្យការអប់រំរបស់អង់គ្លេសអស្ចារ្យយ៉ាងនេះ»?

ការអប់រំរបស់ចក្រភពអង់គ្លេសត្រូវបានគេទទួលស្គាល់ជាសាកលជាយូរយារណាស់មកហើយថាជាឧស្សាហកម្ម «ស្តង់ដារមាស» ហើយក៏មានហេតុផលជាច្រើនសម្រាប់រឿងនេះផងដែរ។ ដោយសារការអប់រំរបស់ចក្រភពអង់គ្លេសប្រព្រឹត្តទៅដោយប្រើភាសាអង់គ្លេស ហើយភាសាអង់គ្លេសគឺជាភាសាទំនាក់ទំនងទូទៅនៅលើពិភពលោកសម័យទំនើប និងជាភាសាសម្រាប់អាជីវកម្មអន្តរជាតិផងដែរ ដូចនេះវាប្រាកដជាមានអត្ថប្រយោជន៍សម្រាប់អ្នកដែលរៀនចប់ពីសាលាហើយអាចធ្វើទំនាក់ទំនងទាំងបែបផ្លូវការ និងក្រៅផ្លូវការជាភាសាអង់គ្លេសដ៏ស្ទាត់ជំនាញនោះ។
លោក Toby Waterson នាយកស្ថាបនិកបានគូសបញ្ជាក់ថា សាលា Shrewsbury នៅក្នុងប្រទេសអង់គ្លេសមានអាយុកាលជាងបួនរយហាសិបឆ្នាំមកហើយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកឧត្តមភាពនៃការអប់រំ។ សាលាបានឈ្នះពានរង្វាន់សាលាឯករាជ្យក្នុងឆ្នាំ 2020។ កាលពីជាង 20 ឆ្នាំមុនសាលា Shrewsbury Bangkok ត្រូវបានបង្កើតឡើងក្នុងទម្រង់តែមួយ។ ក្រោយមកក៏មានShrewsbury ហុងកុង ហើយឥឡូវនេះសាលាShrewsbury បានមកដល់ទីក្រុងភ្នំពេញហើយ។

លោក ថបប៊ី បានមានប្រសាសន៍បន្ថែមទៀតថា៖«ក្នុងនាមជានាយកនៃសាលាដ៏ថ្មីស្រឡាងនៅកម្ពុជា ខ្ញុំគិតគូរពីការរងឥទ្ធិពលក៏ដូចជាការជះឥទ្ធិពលនិងបំលាស់ប្ដូរក្នុងសង្គម និងសេដ្ឋកិច្ចនៃការបង្កើត និងការលូតលាស់រីកចម្រើនរបស់សាលា។ សាលាអន្តរជាតិ Shrewsbury Phnom Penh គឺជាសាលាលំដាប់ខ្ពស់ដំបូងគេ ដែលមានស្ដង់ដារអប់រំមកពីចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា» ។
លោកបានគូសបញ្ជាក់បន្ថែមផងដែរថា ដោយសារតែសាលាអន្តរជាតិ Shrewsbury ភ្នំពេញ នឹងផ្តល់ការស្នាក់ក្នុងពេលសិក្សាដ៏មានស្តង់ដារខ្ពស់ ដូច្នេះប្រទេសកម្ពុជានឹងចាប់ផ្តើមឃើញថាក្រុមគ្រួសារនឹងជ្រើសរើសបញ្ជូនកូនរបស់ពួកគេទៅសាលា ដោយពុំបាច់បញ្ជូនកូនៗក្រៅប្រទេសដើម្បីទទួលបានការសិក្សាស្តង់ដារអន្តរជាតិនោះទេ។

«Shrewsbury International School Phnom Penh ទន្ទឹងរង់ចាំក្នុងការធ្វើជាផ្នែកមួយនៃដំណើរនេះ មិនត្រឹមតែបម្រើដល់អ្នកដែលជាផ្នែកមួយនៃសហគមន៍សិក្សារបស់សាលាប៉ុណ្ណោះទេ ប៉ុន្តែក៏បម្រើដល់ដៃគូ និងទីភ្នាក់ងារនានាក្នុងប្រទេសទាំងមូលផងដែរ។ ហើយខ្ញុំទន្ទឹងរង់ចាំក្នុងការជួបអ្នកដែលចាប់អារម្មណ៍ក្នុងការធ្វើជាផ្នែកមួយ ឬធ្វើការជាមួយសហគមន៍ សាលាអន្តរជាតិ Shrewsbury ភ្នំពេញដូចគ្នាដែរ។ ដូចដែលខ្ញុំបាននិយាយអញ្វឹងថានេះគឺជាពេលវេលាដ៏គួរឱ្យរំភើបមួយក្នុងការចូលរួមក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុនេះជាការលើកឡើងរបស់លោក ថបប៊ី»។
សម្រាប់កម្មវិធីសិក្សា របស់អង់គ្លេសមានមូលដ្ឋានទូលំទូលាយ ហើយមិនត្រឹមតែផ្តល់នូវភាពម៉ត់ចត់ និងការអភិវឌ្ឍន៍ក្នុងមុខវិជ្ជាស្នូល និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំបូរទៅដោយជម្រើស និងផ្លូវផ្ទាល់ខ្លួន ដែលអនុញ្ញាតឱ្យសិស្សទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងនាមជាមនុស្សជាតិ សិល្បៈច្នៃប្រឌិត វិទ្យាសាស្ត្រ និងភាសា។ កម្មវិធីសិក្សាជាតិជាភាសាអង់គ្លេសគឺមានភាពទំនើប ភារផ្សារភ្ជាប់ និងអាចបត់បែនបាន។ ការផ្តោតលើការអប់រំជារួម ហើយកូនសិស្សនីមួយៗក៏ជាចំណុចសំខាន់នៃការអប់រំបែបអង់គ្លេសផងដែរ។
សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានបើកដំណើរការហើយ មានទីតាំងនៅក្នុងអគារFlatiron ក្នុងភ្នំពេញស៊ីធីសេនធ័រ (សម្រាប់កុមារអាយុចាប់ពី ២ ទៅ ៥ឆ្នាំ)។ សម្រាប់ទីតាំងធំរបស់សាលាគ្រោងនឹងបើកនៅខែកញ្ញា ឆ្នាំ 2024 នៅខណ្ឌជ្រោយចង្វារ ភាគខាងជើងនៃទីក្រុង។ សាខាធំនេះនឹងមានការផ្គត់ផ្គង់អាហារសម្រាប់សិស្សបឋមសិក្សា និងអនុវិទ្យាល័យព្រមទាំងផ្តល់កន្លែងស្នាក់នៅផងដែរ។
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
ក្រុមហ៊ុន Two Way Public Relations
អគារ Flatiron ជាន់ទី១៧, ផ្លូវ១០២ 102, Phnom Penh City Center,
ភូមិ១, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
023 221 878
សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។ សាលានឹងអនុលោមតាមកម្មធីសិក្សាពិសេសរបស់សាលាShrewsbury នៃចក្រភពអង់គ្លេស តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។ ជាមួយគ្នានេះដែរ សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ