Connect with us

ព័ត៌មានជាតិ

ពិធី​អុំទូក នៅ​ក្នុង​ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃទី​៤ បានល្អ​ប្រសើរ និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន​កុះករ

បានផុស

នៅ

កំពង់ធំ ​៖ នៅ​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២២, អាជ្ញាធរ​ខេត្តកំពង់ធំ រៀបចំ​កម្មវិធី​អុំទូក​ថ្នាក់​ខេត្ត ក្រោម​អធិបតីភាព លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ និង​លោក ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។ ក្នុងឱកាស​នោះដែរ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ លើកឡើងថា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​ទទួលបាន​ការទុកចិត្ត និង​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​ពី​ប្រជាពលរដ្ឋ​។ ពិធី​អុំទូក​ថ្ងៃនេះ មិនមែនជា​ការ​ចង់​ឈ្នះ ចង់​ចាញ់ យក​រង្វាន់​ពេក​នោះទេ ប៉ុន្តែ​ជាការ​ចូលរួម​ថែរក្សា វប្បធម៌​ប្រពៃណីជាតិ ដ៏​ល្អ​របស់​យើង​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ​ជានិច្ច​និរន្តរ៍​។ ដូចដែល​យើង​ទាំង អស់​គ្នា​បានដឹង​មកហើយ ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ជា​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ដែលជា​មរតក​វប្បធម៌​ដូនតា​បាន​បន្សល់ទុក​តាំងពី​សម័យបុរាណ​យូរលង់​ណាស់​មកហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



សព្វថ្ងៃ​ពិធីបុណ្យ​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវបាន​ពលរដ្ឋ​ប្រតិបត្តិ​បន្ត​រៀងរាល់ឆ្នាំ និង​ចាត់ ទុក​ថា​ជា​បុណ្យប្រពៃណី​វប្បធម៌​ជាតិ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​សំខាន់ៗ​ជាច្រើន​ទៀត​។​

​លោក​អភិបាលខេត្ត​បន្តថា តាម​ទំនៀមទម្លាប់​ខ្មែរ ពិធីបុណ្យ​អុំទូក​តែងតែ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃពេញបូណ៌មី ខែកត្តិក ស្រប​ទៅ នឹង​រដូវ​ទឹកសម្រក បន្ទាប់ពី​ទឹកជំនន់​ជន​លិច​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​។

លោក​អភិបាលខេត្ត​កំពង់ធំ សំណូមពរ​ដល់​កីឡាករ កីឡាការិនី​ចំណុះ​ទូក​ទាំងអស់ សូម​យកចិត្តទុកដាក់​គោរព​តាម​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណៈ​កម្ម​ការ​បច្ចេកទេស ក្នុងន័យ​ចូលរួមចំណែក ធ្វើ​ឲ្យ​ពិធី​អុំទូក​របស់​យើង​ទទួលបាន​ជោគជ័យ ភាពថ្លៃថ្នូរ ថែរក្សា​បាន​នូវ​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់ ជាតិ​យើង និង​សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា រួមចំណែក​ជាមួយ​យើងខ្ញុំ ក្នុងការ​រៀបចំ​ពិធី​នេះ​ឡើង និង​សូម​គោរព​ជូនពរ​សូម​មាន សុខ ភាពល្អ និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច។

សូមបញ្ជាក់​ផងដែរ​ចំនួន​ទូក​ដែល ចូលរួម​ប្រកួត​រួមមាន​ចំនួន ៤១​ទូក​ក្នុងនោះ ទូក « ង » មាន ចំនួន​៤ ទូក ទូក​ខ្នាត​អន្តរជាតិ​មាន​ចំនួន ១៦​ទូក និង​ទូកផ្កាចារ​មាន​ចំនួន ២១​ទូក និង​កីឡាករ​កីឡាការិនី​ចំណុះ​ឲ្យ​ទូក​ចំនួន​ប្រមាណ ១,១៧៥​នាក់​៕

អត្ថបទ​ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម