ព័ត៌មានជាតិ
មេបញ្ជាការកងទ័ពជើងគោក នៃកងយោពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៣ (ACAMM 23)
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការជើងគោកអាស៊ានលើកទី២៣ (the 23rd ASEAN Chiefs of Army Multilateral Meeting) ក្រោមប្រធានបទ “កិច្ចសហការជិតស្និទ្ធរវាងកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីសន្តិភាព” ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន បានកោតសរសើរប្រទេសវៀតណាមចំពោះជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្កលទ្ធភាពដល់ការរៀបចំកិច្ចប្រជុំពហុភាគីដ៏មានសារៈសំខាន់នេះ រួមទាំងកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានាដោយរលូន។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមក ព្រមទាំងឯកភាពលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងបរិបទនៃស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ដែលបាន និងកំពុងប្រែប្រួលខ្លាំង ស្មុគស្មាញ និងពិបាកព្យាករណ៍ ហើយដែលទាមទារឱ្យកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ានបន្តចូលរួមចំណែកពង្រឹងកិច្ចសហការជិតស្និទ្ធបន្ថែមទៀត ដើម្បីធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរួមនៅក្នុងតំបន់។ ក្នុងនេះ ទន្ទឹមនឹងបរិការណ៍ជារួមនៃជំងឺកូវីដ-១៩ ហាក់បានធូរស្រាល និងស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្នុងពេលចំពោះមុខនេះ កងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន គួរជំរុញឱ្យមានដំណើរការពេលលេញទ្បើងវិញនូវសកម្មភាពសហប្រតិបត្តិការកម្រិតទ្វេភាគី ពហុភាគី និងយន្តការអាស៊ាននានា រួមមានជាអាទិ៍៖ ការជួបប្រជុំផ្ទាល់, ការផ្លាស់ប្តូរទស្សនកិច្ច, ការហ្វឹកហ្វឺន, ការធ្វើលំហាត់រួម។ល។ ដើម្បីថែរក្សាបាននូវចំណងមិត្តភាព សាមគ្គីភាព ការជឿទុកចិត្ត សហការស្អិតរមួត និងការពង្រឹងសមត្ថភាពឆ្លើយតបចំពោះបញ្ហាអសន្តិសុខនានា ដែលអាចកើតមានឡើងនៅក្នុងតំបន់។

គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំរវាងមេបញ្ជាការកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ានមួយនេះ ត្រូវបានខកខាករៀបចំតាមរយៈការជួបប្រជុំផ្ទាល់អស់រយៈពេល ០២ ឆ្នាំជាប់គ្នាមកហើយ ដោយក្នុងឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ត្រូវបានរៀបចំឡើយតាមប្រព័ន្ធវីដេអូពីចម្ងាយ។ សម្រាប់ឆ្នាំ២០២៣ ខាងមុខ កងទ័ពជើងគោក នៃកងភូមិន្ទថៃ នឹងទទួលបន្តធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់ រួមទាំងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងអាស៊ាន (ASMAM) និងព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃកងទ័ពជើងគោក អាស៊ាន (AARM) ផងដែរ៕








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ