ព័ត៌មានជាតិ
ប្រជាពលរដ្ឋលើកឡើងពីបញ្ហាមួយចំនួនក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា បានចូលរួមជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌសែនសុខ ដែលជាខណ្ឌទី១០ ក្នុងចំណោមខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញដែលត្រូវផ្តល់ឱកាសជូនប្រជាពលរដ្ឋបានលើកជាសំណើ សំណូមពរក្នុងវេទិកាពិគ្រោះយោបល់នេះជូនដល់ថ្នាក់ដឹកនាំជូយដោះស្រាយ។

លោក ម៉ប់ សារិន បានលើកឡើងថា៖ នេះជាការផ្តល់អោយប្រជាពលរដ្ឋបាន លើកជាសំណើ សំណូមពរក៏ដូចជាការផ្តល់ពត៏មានពីដំណើរការអភិវឌ្ឍមូលដ្ឋានជូនប្រជាពលរដ្ឋពីលទ្ធផលដែលសម្រេចបាន ក៏ដូចជាការប្រើប្រាស់កញ្ចប់ ថវិកាគំរោងអភិវឌ្ឍន៍៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏អាចលើកឡើងពីសំណើសំណូមពរក្នុងន័យស្ថាបនាផងដែរ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តងសំរាប់ខណ្ឌនីមួយៗ ដើម្បីស្វែងយល់ពីតំរូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ តែវេទិកាបែបនេះត្រូវបានអាក់ខានអស់រយៈពេលជាង២ឆ្នាំដោយសារវិបត្តិ ជំងឺកូវីដ១៩។

នាឱកាសនោះ មានប្រជាពលរដ្ឋច្រើននាក់បានលើកជាសំណើសំណូមពរដែលភាគច្រើនផ្តោតលើការសុំឲ្យអាជ្ញាធរជួយស្ថាបនាផ្លូវ សុំប្លង់កម្មសិទ្ធដី និងសុំជួយអន្តរាគមន៏ពីការខ្ចីប្រាក់ពីអង្គការ ឬពីធនាគារយកមកប្រើប្រាស់ដោះស្រាយសំរាប់លើកកំពស់ជីវភាពគ្រូសារ និងសំណើរសុំដាក់ភ្លើងស្តុបចំនួន៣កន្លែង។
តែចំណុចដែលគួរកត់សំគាល់ក្នុងវេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននោះឡើយ។

លោក កើត ឆែ បានឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដោយបញ្ជាក់ថា៖ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញបានដឹង និងកំពុងគិតគូសិក្សាទៅលើលទ្ធភាពដែលធ្វើសូមឲ្យបងប្អូនអធ្យាស្រ័យព្រោះការងារទាំងអស់នេះ វាក៏អាស្រ័យលើកញ្ចប់ថវិការបស់យើងដែរ។
ក្រៅពីនេះដូចករណីធ្វើផ្លូវគឺត្រូវពង្រីក ដូច្នេះវាធ្វើឲ្យមានផលប៉ះពាល់ដល់ផ្ទះ សំណង់របស់ប្រជាពលរដ្ឋហើយសំណង់ខ្លះមានបណ្ណ័កម្មសិទ្ធទៀត នោះហើយដែលលំបាក។ យើងក៏គួរគិតពីចិត្តគេចិត្តយើងនៅពេលមានផលប៉ះពាល់។
ម៉្យាងទៀតយើងក៏ត្រូវគិតពីផ្លូវច្បាប់លើការសុំប្លង់កម្មសិទ្ធថាតើត្រឹមត្រូវតាម និតិវិធីដែរឬទេមុននឹងការចេញប្លង់កម្មសិទ្ធជូន៕


អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ