Connect with us

ព័ត៌មានជាតិ

លោក ជា សុ​មេធី អញ្ជើញ​សំណេះសំណាល​អតីតយុទ្ធជន​ចំនួន ៥៤ គ្រួសារ ដែល​ត្រៀម​ផ្ទេរ​ទៅ​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ

បានផុស

នៅ

​ព្រៃវែង ៖ នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង រួម​នឹង​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដល់​បងប្អូន​យុទ្ធជន​ចំនួន ៥៤ គ្រួសារ ដែល​នឹង​ត្រៀមខ្លួន​ផ្ទេរ ទៅ​រស់នៅ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សុ​មេធី អភិបាលខេត្ត បាន​មានប្រសាសន៍​ផ្តាំផ្ញើ ចំពោះ​ការស្ម័គ្រចិត្តរ​បស់បង​ប្អូន​យុទ្ធជន​ចំនួន ៥៤ គ្រួសារ ទៅ​រស់នៅ​ក្នុងស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះ សូម​គោរព​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិ​ភាពមិន​លេងល្បែង មិន​ផ្តល់ ឬ​ជួល​ទីតាំង​ផ្ទះ​ស្នាក់នៅ​ប្រព្រឹត្ត​អំពើ​មិនល្អ ប្រើប្រាស់​ឬ​ជួញដូរ​គ្រឿងញៀន​។​

ផ្ទះ និង​ដី​សម្បទាន​សង្គមកិច្ច ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើ​ប្រគល់ជូន​នេះ មិនមាន​សិទ្ធ​លក់ ឬ​ជួល​បានទេ រស់នៅ​រយៈពេល​៥​ឆ្នាំ​ទើប​មានកម្ម​សិទ្ធ​ស្រប់ច្បាប់​ផ្តល់​ប្លង់​ជូន​។​  មិនត្រូវ​ឈ្មោះ​ប្រកែក​គ្នា រហូត​ប្រើ​អំពើហិង្សា​ដាក់គ្នា​នៅក្នុង​សហគមន៍​ថ្មី​ឡើយ អ្នក​ទៅ​ពី​ព្រៃវែង​ទាំង អស់​ត្រូវ​ចេះ​រាប់អាន​ស្រឡាញ់គ្នា មាន​បញ្ហា​អ្វី​ត្រូវ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​។​  ពីព្រោះ​នៅ​តំបន់​នោះ​គឺមាន អតីត​យុទ្ធ​ជន​ទៅ​ពី ក្រុងភ្នំពេញ ខេត្តកណ្តាល និង​ខេត្តសៀមរាប បាន​ទៅ​ចូល​រស់នៅ​បាន​ជាង ១០០ គ្រួ​សារ​ហើយ​។​  បងប្អូន​យុទ្ធជន​ដែល​ទៅ​រស់នៅ​សហគមន៍​ថ្មី​នេះ សុំ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​បោះឆ្នោត​នៅ​ទីនោះ ឲ្យ​បាន​គ្រប់ៗ​គ្នា​។

​លោក បាន​មានប្រសាសន៍​បន្តថា កាលពី​កន្លងមក​បងប្អូន​យុទ្ធជន បាន​ខិតខំ​ទាំង​កម្លាំងកាយ កម្លាំងចិត្ត បម្រើ​ជាតិ មាតុភូមិ រក្សា​សន្តិភាព​សង្គម និង​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​រហូត​បច្ចុប្បន្ន​នេះ​។ ជាការ​ពិតណាស់ ការផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នេះ​  ជាការ​គិតគូរ​ខ្លាំងណាស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​បងប្អូន​អតីតយុទ្ធជន​យើង​ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បូរណភាព​ទឹកដី​  រហូត​អ្នកខ្លះ​បាត់បង់​ជីវិត​ក្នុង​សមរភូមិ​ប្រយុទ្ធ និង​អ្នកខ្លះ​របួស ពិការ​រហូតមកដល់​សព្វថ្ងៃនេះ​។

​លោក​អភិបាលខេត្ត សូមឱ្យ​អតីតយុទ្ធជន​ទាំងអស់ បាន​ទៅដល់​ទឹកដី​ថ្មី ត្រូវខិតខំ​ចិញ្ចឹមសត្វ ដាំ​ដុះ​ដំណាំ​រួមផ្សំ​ផ្សេងៗ ថែមទាំង​ត្រូវ​ថែទាំ​សុខភាព តាមរយៈ​ការរស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត ឲ្យ​បាន​ជាប់​ជាប្រចាំ​៕

ដោយ ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម