Connect with us

ព័ត៌មានជាតិ

ក្រសួង​សុខាភិបាល​និង​អភិបាលខេត្ត ​ចុះ​ពិនិត្យ​អគារ​សាងសង់​នៅ​មណ្ឌល​សុខភាព ហ៊ុន សែន ថ្មដា

បានផុស

នៅ

ពោធិ៍សាត់ ៖ លោក​ខួ​យ រី​ដា អភិបាល​នៃ​គណៈអភិបាលខេត្ត​ពោធិ៍សាត់​អម​ដំណើរ​ដោយ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និង​ប្រតិភូ​ព្រមទាំង​អាជ្ញាធរ​ខេត្ត​ស្រុក​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​អគារ​សង្គ្រោះ​  នៅ​មណ្ឌល​សុខភាព ហ៊ុន សែន ថ្មដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នេះ ​គឺ​នា​ល្ងាច​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២  នៅ​មណ្ឌល​សុខភាព ហ៊ុន សែន​ ថ្មដា ស្ថិត​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

បើ​តាម​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​បាន​មានប្រសាសន៍ថា នេះ​ជា​អំណោយ​របស់​អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប និង លោកជំទាវ អ្នកឧកញ៉ា គៀន ស្រី​នាង បាន​ផ្ដល់​នូវ​អគារ​សង្គ្រោះ​សម្រាក​ព្យាបាល​ដល់​អ្នកជំងឺ ០១​ខ្នង ដំបូល​ប្រក់​ក្បឿង មាន​ទំហំ ២១​ម x ១៥.៥​ម ស្មើនឹង ០៩​បន្ទប់ ក្នុង​នោះ​មាន​បន្ទប់​សម្រាក​ព្យាបាល​ជំងឺ ០៨​បន្ទប់ ដែល​អាច​ដាក់​គ្រែ​បាន ២៤​គ្រែ បន្ទប់​សម្រាប់​ក្រុម​គ្រូពេទ្យ ០១​បន្ទប់ និង បន្ទប់​រង់ចាំ ០១​បន្ទប់ ព្រមទាំង​បន្ទប់ទឹក ០១​ខ្នង ស្មើនឹង ០៦​បន្ទប់ ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ជាង (៧​ម៉ឺន​ដុល្លារ​អាមេរិក )។

ក្នុង​ខ​ណៈ​នោះ​ដែរ ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បាន​បន្ថែម​បញ្ជាក់​ថា ដោយ​មើលឃើញ​ជាក់ស្ដែង​នៃ​ការ​ខ្វះខាត​សេវាកម្ម​មធ្យោបាយ​ដឹក​អ្នកជំងឺ លោក​រដ្ឋមន្ត្រី បានផ្ដល់​រថយន្ត​សង្គ្រោះបន្ទាន់​មួយ​គ្រឿង​ជូន​ដល់​មណ្ឌល​សុខភាព​បន្ថែម​ផង​ដែរ​៕

ដោយ ៖ លាន គ្រ​ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម