Connect with us

ព័ត៌មានជាតិ

ប៉ុស្ដិ៍ផ្សារសំរោងយ៉ោងត្រូវបានរុះរើចេញបង្ខិតទៅក្រោយឲ្យផុតពីដីចំណីផ្លូវ

បានផុស

នៅ

ប៉ុស្ដិ៍សន្តិសុខផ្សារសំរោងយ៉ោងចំណុះឲ្យប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ត្រូវបានរុះរើដើម្បីឲ្យផុតចេញពីលើដីចំណីផ្លូវ។ ប្រជាពលរដ្ឋជាអាជីវករចំនួន ១១ គ្រួសារតែងតែមានការព្រួយបារម្ភពីការបណ្ដេញពួកគាត់ចេញពីទីតាំងនោះដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរលក់ដូរប្រចាំថ្ងៃ ខណៈមានពាក្យចចាមអារ៉ាមមួយចំនួនថា ការរុះរើតូបរបស់ពួកគាត់ជាថ្នូរនឹងការលក់ដីកម្មសិទ្ធិដែលជាអតីតចំណតរថយន្តផ្សារសំរោងយ៉ោងនេះទៅឲ្យបុគ្គលមួយរូប ដែលគេមិនបញ្ចេញឈ្មោះ។

យ៉ាងណាក៏ដោយ លោក ឆាយ កែវមុន្នី អធិការស្រុកបាទីបានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២នេះថា ទីតាំងរបស់ប៉ុស្ដិ៍សន្ដិសុខផ្សារសំរោងយ៉ោងស្ថិតនៅលើដីចំណីផ្លូវដែលជាគម្រោងធ្វើផ្លូវរបស់មន្ទីរសាធារណការខេត្តតាកែវ ដូច្នេះសមត្ថកិច្ចរុះរើចេញពីលើដីចំណីផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ កែវមុន្នីបញ្ជាក់ថា ការរុះរើចេញពីទីតាំងនេះហើយអាចនឹងសាងសង់ឡើងវិញដោយបង្ខិតទៅក្រោយ ដើម្បីឲ្យផុតពីគម្រោង ប៉ុន្តែប្រជាពលរដ្ឋមិនយល់ពួកគាត់លក់យូរៗ គាត់រំលោភលើចំណីផ្លូវ​គាត់ចេះតែនៅហ្នឹង​។

កន្លងមកអាជ្ញាធរបានឲ្យក្រុមអាជីវករ១១គ្រួសារ ដែលប្រកបរបរលក់ដូរបន្លែផ្លែឈើរុះរើតូបចេញពីបរិវេណបេនឡានខាងជើងផ្សារសំរោងយ៉ោង ព្រោះជាចំណីផ្លូវដែលត្រូវឃ្វាលធ្វើផ្លូវកោងរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ហើយដីដែលកាត់ឃ្វាលប៉ះពាល់តូបអាជីវករនេះ ប្រសិនបើជាថ្ងៃមុខមិនមានចរាចរណ៍ គាត់អាចសង់​រោង​បោះ​តង់លក់វិញបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម