Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីកំពុងស្ថាបនាកែលម្អផ្លូវ ៤ ខ្សែ ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញកំពុងសាងសង់ និងកែលម្អផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ
ដើម្បីត្រៀម​ទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងថា មកដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣នេះ គឺជាពេលវេលាមួយដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្ដើមយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ ជាមួយព្រឹត្តិការណ៍នេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងរៀបចំការងារមួយចំណែកផងដែរទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ជាក់ស្ដែងនៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងចាក់កៅស៊ូឡើងវិញលើផ្លូវជាតិលេខ៦ ដោយមានរៀបចំខឿន ផ្លូវថ្មើរជើង ចិញ្ចើមផ្លូវ ពីរង្វង់មូលព្រហ្មជ្រោយចង្វា ដល់ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល ដែលមានប្រវែងប្រមាណជា ១៥ គីឡូម៉ែត្រ ព្រោះផ្លូវនេះជាផ្លូវធំ ដើម្បីសម្រួលការធ្វើដំណើរឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកបញ្ជាក់ថា ការដ្ឋានផ្លូវជាតិលេខ ៦ សម្រេចលទ្ធផលបាន ៨០% ហើយ។ ការងារមួយទៀត គឺកែលម្អមហាវិថី ឈ្នះ ឈ្នះ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ ដែលមានការកែលម្អរទ្រង់ទ្រាយធំ ដូចជាជួសជុលផ្លូវដែលមានការខូចខាតដោយចាក់បេតុងឡើងវិញ រៀបចំចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងផ្លូវជិះកង់ រីឯនៅសងខាងផ្លូវធំមានដាក់ប្រព័ន្ធលូធំៗឡើងវិញ មានការរៀបចំសួនច្បារ និងដាំដើមឈើធំៗជាច្រើន។

បន្ទាប់ពីចាក់បេតុងរួចរាល់មហាវិថី ឈ្នះ ឈ្នះ នឹងអ៊ុតកៅស៊ូបន្ថែម ដើម្បីឱ្យផ្លូវមានភាពងាយស្រួលដល់ការធ្វើដំណើរ និងមានតុបតែងភ្លើងពណ៌បន្ថែមទៀត ដើម្បីឱ្យមានសោភ័ណភាពសាកសមជាទីតាំងដែលប្រារព្ធព្រឹត្តិការណ៍កីឡាដ៏ធំនេះ។

លោក ម៉េត មាសភក្ដី បានបន្ថែមថា ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានស្ថាបនាផ្លូវថ្មីទាំងស្រុងចំនួន ២ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទូទៅផង និងការធ្វើដំណើរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។

ផ្លូវថ្មីទាំង២ខ្សែនេះ គឺស្ថាបនាស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា២ផ្នែកឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន១០០% ទាំងការងារធ្វើផ្លូវបេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។ខ្សែផ្លូវទី២ គឺចាប់ពីផ្លូវសម្តេច ជា ស៊ីម ជ្រោយចង្វារ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែជាង៥​គីឡូម៉ែត្រ ដោយសម្រេចការសាងសង់បាន ៨៥% ហើយ នៅសល់ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋបន្តិចបន្តួចប៉ុណ្ណោះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម