Connect with us

ព័ត៌មានជាតិ

​រដ្ឋាភិបាល​ចែក​ពូជស្រូវ​ជូនពលរដ្ឋ​ជាងមួយពាន់គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​លិច​ដំណាំ

បានផុស

នៅ

ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​លិចខូចខាត​ដំណាំស្រូវ​ជា​លើក​ទី២​ប្រមាណ៩៩៥គ្រួសារ​ នៅស្រុកកណ្ដៀត​ ខេត្តពោធិ៍សាត់​ ត្រូវ​បាន​លោក ឡាំ ហេង​ហួត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណៈ​ក​ម្មា​ធិ​កា​រជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី​១ គណៈ​កម្មា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម អភិបាលខេត្ត គណៈប្រតិភូ​អមដំណើរ ចុះ​ចែក​ស្រូវពូជ​ស្ដារ​ឡើងវិញ​ជា​លើក​ទី​២​ចំនួន​៩៩៥​គ្រួសារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្នុង​សាលាបឋមសិក្សា​១០​មករា ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់។

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ទាំង​៩៩៥​គ្រួសារ លោក ឡាំ ហេង​ហួត បាន​កោតសរសើរ​ដល់​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ ដែល​បាន​ខិតខំ​ចុះ​វាយតម្លៃ​ផល​ខូចខាត​ស្រូវ​ដំណាំ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុង​រដូវប្រាំង​ជា​លើ​ទី​២ ហើយ​បាន​ឯកភាព​ធ្វើការ​ស្នើ​សុំ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច តេ​ជោ ហ៊ុន​សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម បាន​ប្រគល់​​ស្រូវ​ពូជ​ជូន​កសិករ​រងគ្រោះ​ភ្លាមៗ​ដោយ​មិន​បង្អង់​យូរ​ឡើយ​។

លោក​បាន​បន្ត​ថា ជាមួយនឹង​ការផ្ដល់​ស្រូវពូជ​ជូន​ដើម្បី​បង្ក​បង្កើន​ផល​ស្ដារ​ឡើង​នេះ​ប្រជាពលរដ្ឋ​ទាំង​៩៩៥​គ្រួសារ​ដែល​រងគ្រោះ​នេះ សម្ដេច តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏​បាន​ផ្ដាំផ្ញើ​សួរ​សុខ​ទុក​ដល់​បងប្អូន​ទាំងអស់ ត្រូវ​ចូលរួម​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ តាមរយៈ​​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​ប្រកបដោយ​អនាម័យ​ខ្ពស់​។

សូមបញ្ជាក់​ផងដែរ​ថា ស្រូវពូជ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទទួលបាន​ទាំង​៩៩៥​គ្រួសារ គឺ​ក្នុង​១​គ្រួសារ​ទទួលបាន​ចំនួន​១០០​គីឡូក្រាម ស្មើៗ​គ្នា ហើយ​លោក ខូ​យ រី​ដា អភិបាលខេត្ត​ក៏​បាន​ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ​ផលដំណាំ​ស្រូវ​ជាក់ស្ដែង​របស់​ប្រជាកសិករ​ផង​ដែរ៕

ដោយ  ៖ លាន គ្រ​ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម