Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​  ហ៊ុន ម៉ា​ណែ​ត ប្រឆាំង​ដាច់ខាត ចំពោះ​រាល់​អំពើ​ខុសច្បាប់​ទាំងឡាយ ដែល​ញុះញង់​ឱ្យ​បែកបាក់​សាមគ្គីភាព​ជាតិ

បានផុស

នៅ

កំពង់ឆ្នាំង ​៖ ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែងថា ក្នុងនាម​ជា​កងកម្លាំង​ដែលមាន​ភក្តីភាព​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោក​សូម​ប្តេជ្ញា​ការពារ​អង្គ​ព្រះមហាក្សត្រ របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ ដើម្បី​ធានា​ការពារ​និរន្តរភាព និង​ផលប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ជាតិ ដោយ​ប្រឆាំង​ដាច់ខាត​ចំពោះ​រាល់​អំ ពើ​ខុសច្បាប់​ទាំងឡាយណា ដែល​ញុះញង់​ឱ្យ​បែកបាក់​សាមគ្គីភាព​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​អគារ​ទីបញ្ជាការ និង​សមិទ្ធផល​នានា របស់​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ កង ទ័ពជើងគោក ឈរជើង​នៅក្នុង​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២៣​នេះ។

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក​ ​ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កង យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​គូសបញ្ជាក់ថា ពិតណាស់ តាមរយៈ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​កម្ពុជា គឺ​បា​នសបញ្ជាក់​ហើយ​ថា ការ​បែកបាក់​សាមគ្គី​បាន​នាំមក​នូវ​សង្គ្រាម ដែល​ជា​សត្រូវ​រួម​របស់​ប្រជាជាតិ​ខែ្មរ​ទាំងមូល​។

ឯកឧត្តម​  ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា អនុលោម​តាម​រដ្ឋ​ធម្មនុ​ញ្ញ​, គោលការណ៍​ច្បាប់ និង​ន​យោ បាយ​ការពារជាតិ​របស់​ព្រះរាជា​ណា ចក្រ​កម្ពុជា គឺ​កងយោធពល​ខេ​មរ​ភូមិ​ន្ទ ៖ ១. ត្រូវ​រក្សា​ភាពស្មោះត្រង់ និង​ភាព​ដាច់ខាត​នៅក្នុង​កិច្ច​ការពារជាតិ សាសនា ព្រះមហាក្សត្រ​, ការពារ​រដ្ឋ ធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ស្រប​ច្បា ប់ និង​២៖ ត្រូវ​បន្ត​ប្រុងប្រៀប​ត្រៀម លក្ខណៈ​ធានា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ដើម្បី​ការពារ​សន្តិភាព សណ្តា ប់​ធ្នាប់​សាធារណៈ របៀបរៀបរយ​សង្គម និង​ស្ថិរភាព​ជាតិ​។

ជាមួយគ្នានេះ ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៍​ឯក​  ហ៊ុន ម៉ា​ណែ​ត ចូលរួម​អបអរសាទរ​ចំពោះ​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​ជាច្រើន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សូម​គោរព​ថ្លែងអំណរគុណ និង​កតញ្ញុតា​ចំពោះ​សម្តេច​ទាំង​ទ្វេ តែង​បាន​យកចិត្តទុកដាក់​គិតគូរ​ជាប់​ជា​ប្រចាំ​អំពី​សុខទុក្ខ និង​សុខុមាលភាព​របស់​យោធិន និង​ក្រុមគ្រួសារ តាម រយៈ​ការជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារ ក៏ដូចជា​ការដោះស្រាយ​រាល់​ការលំបាក​ផ្សេងៗ ដែល​ជួបប្រទះ​នៅតាម​គ្រប់​បណ្តា​ស្ថាប័ន​-​កងឯកភាព​ទូទាំងប្រទេស ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការបំពេញ​ការងារ​ប្រចាំថ្ងៃ ក៏ដូចជា​ការរស់នៅ និង​ហ្វឹកហ្វឺន​រៀនសូត្រ​របស់​យោធិន អាច​ត្រូវបាន​លើកកម្ពស់​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​។

បន្ថែម​លើ​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក​  ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​-​ស្ថាប័ន​ស៊ីវិល ព្រម​ទាំង​សប្បុរសជន ដែល​បាន​ចូល រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ឧបត្ថម្ភ​គាំទ្រ​ដល់​កង​យោធពល​ខេមរភូមិន្ទ ដែល​នេះ​គឺជា​ការចូល រួមចំណែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​កងយោធពល​ខេមរភូមិន្ទ ហើយ​ក៏​ជា​សក្ខីភាព​នៃ​ចំណង​សាមគ្គី​ស្អិតរ​មួ​ត​រវាង​កងទ័ព និង​ប្រជាជន លើ​មូលដ្ឋាន​នៃ​ខឿន​ការ​ពារជាតិ​របស់​ប្រជាជន ដែល​គាំទ្រ​ដល់​ការបំពេញភារកិច្ច​រប​ស់​កងយោធពល​ខេមរភូមិន្ទ​ក្នុង​គ្រប់​ដំណាក់កាល។

ឯកឧត្តម​បន្ត​ថា ការអភិវឌ្ឍន៍​រី​កច​ម្រើន​របស់​បណ្តា​ស្ថាប័ន​-​កងឯកភាព​ទូទាំង​កង​យោធពល​ខេមរភូមិន្ទ​មក​ដល់​បច្ចុប្បន្ន ក៏​មិនអាច​កាត់ផ្តាច់​បានឡើយ​ពី​ការចូលរួមចំណែក​ប្រកប​ដោយ​ការលះបង់ និង​គំនិត​ច្នៃ ប្រឌិត​របស់​ថ្នាក់ដឹកនាំ និង​យោធិន​ទាំងអស់ នៅក្នុង​ការកសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​។ ទាំងអស់នេះ គឺ​ពិតជា​បាន​ស្តែង​ឱ្យឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដោយ​ឈរលើ​បុព្វហេតុ​រួម គឺ​ការកសាង​មូលដ្ឋាន​នៃ​កិច្ច​ការពារជាតិ ដើម្បី​ធានាបាន​នូវ​សន្តិភាព​ស្ថិតស្ថេរ​យូរអង្វែង និង​ការកសាង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​។

ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការកោតសរសើរ និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ប្រឹងប្រែង​របស់​បញ្ជា ការដ្ឋាន​កាំភ្លើង​ធំ កងទ័ពជើងគោក ដែល​កន្លងទៅនេះ​បាន​បំពេញ​តួ នាទី​-​ភារកិច្ច​ទទួលបាន​ល​ទ្ធ​ផល និង​ស្នាដៃ​ល្អប្រសើរ ទាំង​លើ​ការងារ​គ្រប់គ្រង​កម្លាំង​សម្រាប់​អន្តរាគមន៍​តាម​បទបញ្ជា​, ការងារ​ហ្វឹកហ្វឺន​ជំនា ញ​កាំភ្លើង​ធំ​តាម​ផែនការ​ប្រចាំឆ្នាំ និង​ការចាត់តាំង​យោធា​ចា​រ្យ​ចុះ​ប ង្រៀ​ន​នៅតាម​អង្គភាព​មូលដ្ឋាន គឺ​ពិត​ស័ក្តិ​សមជា​អង្គភាព​ឆ្នើម​មួយ ដែល​ដើរតួនាទី​យ៉ាងសំខាន់​ជា​សេ នា​ធិ​កា​រលើ​ការងារ​ដឹកនាំ​បញ្ជា និង​គ្រប់គ្រង​កម្លាំង​ទ័ព​ជំនាញ​កាំភ្លើង​ធំ​ទូទាំង​កងទ័ពជើងគោក​៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម