Connect with us

ព័ត៌មានជាតិ

ព្រែកកំពង់បាយនឹងប្រែក្លាយទៅជាកន្លែងឆ្នេរងូតទឹកលេងកម្សាន្តទាក់ទាញទេសចរ

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត​ គ្រោងនឹងរៀបចំប្រែក្លាយតំបន់ឆ្នេរព្រែកកំពង់បាយ​ឱ្យទៅជា​តំបន់អេកូទេសចរណ៍ធម្មជាតិងូតទឹកកម្សាន្ត សម្រាប់សម្រាក លំហែកាយបែបប្រណីត និងមាន​បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តកំពត ម៉ៅ ធនិន បានបញ្ជាក់ថា កន្លងមក ក្រោយពីមានការអភិវឌ្ឍ​តំបន់​ឆ្នេរព្រែកកំពង់បាយកសាងរួចរាល់ ហើយរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកងូតទឹក​លេង​កម្សាន្តកាន់តែកើនឡើងនៅខេត្តកំពតជាបន្ថែមទៀត។

​លោកនាយករដ្ឋបាលបានរៀបចំសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈល្អ ប្រជាពលរដ្ឋបាន​ចូលរួម​គោរពច្បាប់ មានក្រមសីលធម៌ឱ្យមានភាពរស់នៅថៃ្លថ្នូរជាពលរដ្ឋដ៍ល្អ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំចុះត្រួតពិនិត្យវឌ្ឍនភាពនៅកន្លែងគ្រោង​ស្ថាប​នា​ឆ្នេរព្រែកកំពង់បាយឱ្យប្រែក្លាយជាតំបន់អេកូទេសចរធម្មជាតិងូតទឹកកម្សាន្តល្អប្រណិតមួយនេះដែលស្ថិតនៅក្នុងសង្កាត់កំពង់បាយក្រុងកំពតខេត្តកំពត។

​អភិបាលខេត្តកំពត​ បានដឹកនាំមន្ត្រីជំនាញធ្វើដំណើរចុះត្រួត​ពិនិត្យវឌ្ឍនភាពនៅ​កន្លែងគម្រោង​ស្ថាបនាឆ្នេរព្រែកកំពង់បាយជាកន្លែងឆ្នេរងូតទឹកកម្សាន្តចាប់ពីកុលស្ពានថ្មីរហូតទៅដល់កុលស្ពានរថភ្លើងនាពេលថ្មីកន្លងមកនេះអភិបាលខេត្តកំពតបានជំរុញឱ្យមន្ត្រីជុំនាញដឹកនាំក្រុមការងារយកគ្រឿងចក្រមកកាយភក់ស្អុយចេញដើម្បីបង្កើតសាឡង់បូមខ្សាច់ស្ថាបនាពង្រីកឆ្នេរនេះឲ្យហើយរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជិតខ្មែរនាពេលខាងមុខនេះ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់លើកឡើងថា គម្រោងស្ថាបនាការរៀបចំឆ្នេរ​ងូត​ទឹកកម្សាន្តនៅតាមបណ្ដោយព្រែកកំពង់បាយនៅក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពតនេះដើម្បីបង្កើតឱ្យមានសុភ័ណភាពក្រុងទាក់ទាញភ្ញៀវទេសចរ។

​ជាមួយគ្នានេះដែរខេត្តកំពតបានត្រៀមខ្លួនសម្រាប់ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម