ព័ត៌មានជាតិ
អាជ្ញាធរស្រុករួមគ្នាអភិរក្សធនធានមច្ឆជាតិ និងពពួកសត្វស្លាបនៅអាងទំនប់វារីអគ្គិសនីសេសានក្រោម២
អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង បានសហការជាមួយខណ្ឌជលផល ប្រជាសហគមន៍ដាក់កម្លាំងប្រចាំការចុះល្បាតតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីធ្វើការអភិរក្សត្រីមេពូជផង និងការពារដល់ពពួកសត្វស្លាបរស់នៅក្នុងតំបន់នេះផង។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ តំបន់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានបង្កើតទីស្នាក់ការខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងបានសហការជាមួយអាជ្ញាធរស្រុកសេសាន ដើម្បីពង្រឹងយន្តការអភិរក្សធនធានជីវចំរុះ នឹងមច្ឆជាតិអោយសម្បូរបែបឡើងវិញ។

លោកបន្តថាអាជ្ញាធរបានប្រឹងប្រែងសហការជាមួយប្រជាសហគមន៍ និងបានដាក់កម្លាំងចុះល្បាលជាប្រចាំ នេះក្នុងគោលបំណងដើម្បីអភិរក្សត្រីមេពូជផងនិងការពារដល់ពពួកសត្វស្លាបផង ជាពិសេសសត្វននៀលខ្យងដែលវាមករស់នៅទីនេះ។
លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថា៖ តំបន់នេះត្រូវបានក្រសួងកសិកម្មរុក្ខាប្រមញ្ញ និងនេសាទ បានដាក់បញ្ចូលជាតំបន់អភិរក្សធនធានមច្ឆជាតិ និងឱ្យរដ្ឋបាលជលផលអនុវត្តឱ្យមានប្រសិទ្ធភាព ទើបបង្កើតឱ្យមានស្នាក់ការអភិរក្សនៅតំបន់នេះ។

លោកនាយខណ្ឌបានពន្យល់ថា៖ បញ្ហានេះភាគីពាក់ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗ។ លោកបន្ថែមទៀតថាមានន័យថាទាំងអាជ្ញាធរ ស្រុក ឃុំនឹងប្រជាអ្នកនេសាទផង ត្រូវរួមគ្នា ដោយគិតថាធនធានទាំងអស់នេះ ជារបស់យើងទាំងអស់គ្នាមិនមែនជា របស់បុគ្គលមួយណាម្នាក់ឡើយ។
លោកសុខណាវីប្រធានសហគមន៍នេសាទឃុំស្រែគរបានបញ្ចាក់ថា៖ តាមរយៈការចុះល្បាតសង្កេតឃើញ ប្រជាអ្នកនេសាទភាគច្រើនគាត់បានយល់ដឹងពីច្បាប់ជលផលហើយ តែនៅមានជនខិលខូចមួយចំនួនដែលចេះតែលួចលាក់ធ្វើសកម្មភាពបទល្មើស នេសាទខុសច្បាប់នៅឡើយ។

លោកអះអាងថា៖ ការប្រព្រឹត្តខុសនោះគឺភាគច្រើនជនសង្ស័យធ្វើសកម្មភាពឆក់ ប្រភេទ ទី១ ឆក់ក្តៅ ទី២ ត្រជាក់ ហើយបទល្មើស បន្ទាប់បន្សំទៀតដូចជាលួចដាក់មួង ក្នុងតំបន់ហាមឃាត់ជាដើម។
សូមបញ្ជាក់ថា៖ តំបន់ខាងលើទំបន់វារីអគ្គិសនីសេសានក្រោម២នេះក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទបានចេញប្រកាសលេខ៥៥៥ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបង្កើតកន្លែងអភិរក្សជលផល ដែលមានទំហ៊ំផ្ទៃ(៦.១៤៣ហិកតា) ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចអនុវត្តឱ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ ងិន លីម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ