Connect with us

ព័ត៌មានជាតិ

គម្រោងព្រែកជីកទន្លេបាសាក់ទៅសមុទ្រនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ

បានផុស

នៅ

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនបានថ្លែងថា ​មជ្ឈមណ្ឌល​ភស្តុភាកម្ម​ និងព្រែកជីទន្លេបាសាក់ ជាគម្រោងដែល​ជំរុញកំណើនសេដ្ឋកិច្ចជាតិ​ បង្កើតការងារ​ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធា​ កាត់បន្ថយពេលវេលា​ និងចំណាយលើការដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកនាំពាក្យរូបនេះបញ្ជាក់ថា បច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវទឹក​ គឺត្រូវចេញដំណើរពីភ្នំពេញ​ទៅវៀតណាម​ តាមកំពង់ផែ​ Cai Mep ឆ្លងនីតិវិធីរបស់អ្នកជិតខាងរួចបានត្រឡប់មក កែប​ កំពត​ កំពង់សោម​ កោះកុង​ តាមផ្លូវទឹកបច្ចុប្បន្ន។

លោកថា តាមគម្រោងនេះកម្ពុជានឹងមានលទ្ធភាពដូរមកដកដង្ហើមតាមច្រមុះខ្លួនឯងវិញគឺ​ចេញពីភ្នំពេញ​ ឆ្លងកាត់​ខេត្តកណ្តាល​ តាកែវ​ រួចដល់កែប​ តែម្តង​ កាត់បន្ថយចំណាយ​ និងពេលវេលា​ ក្នុងការ​ដឹកជញ្ជូន​យ៉ាង​ពិតប្រាកដ។

បើតាមលោក ហ៊ាង សុទ្ធាយុត្តិ គម្រោងនេះ​នឹងនាំមកនូវផលចំណេញ​ដល់សេដ្ឋកិច្ចជាតិ​ខ្ពស់​ បង្កើតការងារជាច្រើន​ រំដោះទឹកជំនន់​ និងគ្រោះរាំងស្ងួតយ៉ាងមានប្រសិទ្ធភាព​ ខណៈវៀត​ណាមដែលជាប្រទេសជិតខាង​ និងចិន​សុទ្ធតែបានកសាងសង់ព្រែកជីក​ដើម្បីសម្រួល​ដល់ការបើកទូលាយ​ការដឹកជញ្ជូន​តាមផ្លូវទឹក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម