ឌី​ជេ ណា​ណា និង វី យ៉ា​រ៉ូ ចូលរួម​ស្វែងរក​ពលរដ្ឋ​គំរូ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឌី​ជេ ណា​ណា និង វី យ៉ា​រ៉ូ ចូលរួម​ស្វែងរក​ពលរដ្ឋ​គំរូ​

Published

on

​បុគ្គល​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ពីររូប គឺ​ឌី​ជេ ណា​ណា និង​ពិធីករ​ទូរទស្សន៍ គឺ​លោក វី យ៉ា​រ៉ូ កំពុង​ចូលរួម​ស្វែង​បេក្ខជន​ ដែល​មាន​សក្តានុពល​ ដើម្បី​ក្លាយ​ជា​ជយលាភី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart​។​

​បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ទាំងពីរ​រូបនេះ​ បាន​ជ្រើសតាំង​រួចហើយ​អ្នក​ ដែល​ពួកគាត់​គិតថា ពួកគេ​បានធ្វើ​អំពើ​ល្អ​សម្រាប់​ប្រទេសជាតិ អ្នកជិតខាង ភូមិ និង​ខេត្ត​របស់ខ្លួន ដែល​អំពើ​ល្អ​ទាំងនោះ​ ឆ្លើយតប​ទៅ​នឹង​លក្ខខណ្ឌ​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ដែល​បាន​ចាប់​ផ្តល់​កាលពី​ខែ​មុន​។ ជយលាភី​ពានរង្វាន់​នេះ​ នឹង​ទទួល​បាន​ប្រាក់រង្វាន់​ចំនួន​១​ម៉ឺន​ដុល្លារ​។​

​ឌី​ជេ ណា​ណា និង​លោក វី យ៉ា​រ៉ូ គ្រាន់តែ​ជាម​នុស្ស​ពីរ​នាក់​ប៉ុណ្ណោះ ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ ដែល​បាន​ជ្រើសតាំង​បុគ្គល​នានា​ ដែល​បាន​ធ្វើ​ទង្វើ​ល្អ​ចំពោះ​ជនរួមជាតិ​កម្ពុជា​រប​ស់​ពួកគាត់​។ ដោយ​គិតថា ការបង្កើត​ពានរង្វាន់​នេះ​ គឺជា​គំនិត​ល្អ​នោះ ឌី​ជេ ណា​ណា បាន​ជ្រើសតាំង​លោក អួន បឋម ហៅ សាយ​។ សាយ បាន​រត់​ជាង​២​ពាន់​គីឡូម៉ែត្រ​ នៅ​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃអង្គាសប្រាក់​ សម្រាប់​មន្ទី​រ​ពេទ្យ​កុមារ​អង្គរ​។​

​ឌី​ជេ ណា​ណា បាន​ថ្លែងថា “​ខ្ញុំ​បាន​ជ្រើសតាំង សាយ បន្ទាប់ពី​គិត​ចុះឡើងៗ​ច្រើនដង ហើយ​ខ្ញុំ​គិតថា មិន​ចម្លែក​ទេ ភាគច្រើន​ដឹង​ហើយ ហេតុអ្វី​បានជា​ខ្ញុំ​ជ្រើសតាំង សាយ​។ ខ្ញុំ​សរសើរ​គាត់​ខ្លាំង មិនមែន​តែ​ទៅលើ​ទឹកចិត្ត​របស់គាត់​ទេ ព្រោះ​ការដែល​គាត់​មាន​ចិត្តល្អ នៅ​សុខៗ​ចង់ទៅ​រត់ ធ្វើបាប​ខ្លួនឯង ដើម្បី​ប្រមូល​លុយ​ ដើម្បីឲ្យ​កុមារ ខ្ញុំ​គិត​ថា អា​ហ្នឹង​ជា​រឿង​មួយ​ហើយ​ណា​។ តែ​រឿង​មួយទៀត គឺ​គាត់​ធ្វើ​បាន​មែន​!”​។​

​សាយ បាន​ប្រមូល​មូលនិធិ​ជាង​៤៨០.០០០ ដុល្លារ​បន្ទាប់ពី​គាត់​បាន​រត់​ជាង ២.៤០០ គីឡូម៉ែត្រ​ជុំវិញ​២១​ខេត្ត ក្នុង​រយៈពេល​៩៧​ថ្ងៃ​។ ក្រុមហ៊ុន Smart Axiata បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​យុទ្ធនាការ​របស់​សាយ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា​។ បុគ្គល​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់ទៀត ដែល​បាន​ជ្រើសតាំង​ពលរដ្ឋ​គំរូ​ ក្នុង​ចិត្ត​របស់​គាត់​នោះ គឺ​លោក វី យ៉ា​រ៉ូ​។ លោក យ៉ា​រ៉ូ បាន​ជ្រើសតាំង​យុវជន​កម្ពុជា​ម្នាក់ ដែល​បាន​បង្កើត​យុទ្ធនាការ​មួយ ដើម្បី​រៃអង្គាសប្រាក់​ សម្រាប់​ជួយ​ដល់​ក្រុម​អ្នក​ធាក់​ស៊ីក្លូ​ ដែល​កំពុង​ជួប​ការ​លំបាក​។​

​លោក យ៉ា​រ៉ូ បាន​និយាយ​ថា “​កាលពី​ចុង​ឆ្នាំមុន ខ្ញុំ​បានឃើញ​កម្មវិធី​មួយ​ ដែល​មាន​ឈ្មោះថា Christmas for Cyclo ដែល​រៀបចំឡើង​ដោយ​យុវជន​ម្នាក់​ ដែល​មាន​ឈ្មោះថា តាំង ហួង​ហាវ ដែល​គាត់​បាន​រៃអង្គាសប្រាក់​ជាង ៥ ពាន់​ដុល្លារ​ឯណោះ ដើម្បី​ជួយ​ដល់​អ៊ំៗ​អ្នក​រត់​ស៊ីក្លូ និង​សមាគម​ស៊ីក្លូ​ទាំងមូល​”​។ លោក​បាន​បន្ថែម​ថា “​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ដើម្បី​ជួយ​អ៊ំៗ​អ្នក​រត់​ស៊ីក្លូ​រយៈពេល​វែង គាត់​បាន​ស្នើសុំ​ការ​ដាក់​ស៊ីក្លូ​ក្នុង​ក្រុមហ៊ុន​កក់​សេវា​ធ្វើដំណើរ​មួយ​។ ឥឡូវ​ហ្នឹង ក្រុមហ៊ុន​ហ្នឹង​កំពុងតែ​ពិចារណា​លើ​សំណើ​របស់​គាត់​ហើយ​។ ពិតជា​អស្ចារ្យ​ខ្លាំង​មែនទែន​តែម្ដង​។ អញ្ចឹង ខ្ញុំ​ជ្រើស​ទាំង​គាត់​សម្រាប់​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​ស្មា​ត​”​។​

​អ្នករៀបចំ​កម្មវិធី គ្រោង​នឹង​ជ្រើសរើស និង​ប្រកាស​បេក្ខជន​បេ​ក្ខ​នារី ១០​នាក់​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​ក្រោយមក​ពួកគេ​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​។ ជយលាភី នឹងត្រូវ​បានជ្រើសរើស​ដោយ​គណៈកម្មការ ឈ្មោះ​សមាសភាព​របស់​គណៈកម្មកា​រ​នឹង​ត្រូវ​បាន​ប្រកាស ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ​ មានបំណង​បង្ហាញ​ឲ្យ​ឃើញ​នូវ​អំពើ​ចេះ​ជួយ​យកអាសា រ​គ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា ​នៅក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ អ្នកជិតខាង និង​អ្នក​ផ្សេងទៀត​នៅក្នុង​សហគមន៍​របស់​ពួកគេ​។ កាលបរិច្ឆេទ​ឈប់​ទទួល​ការ​ជ្រើសតាំង​របស់​ពាន​រង្វាន់​នេះ ត្រូវ​បាន​ពន្យារ​ពេល​ដល់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២១ ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២១៕

អត្ថបទពាណិជ្ជកម្ម​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services