ព័ត៌មានជាតិ
មន្ត្រីជំនាញ និងអាជ្ញាធរកោះកុង អះអាងថា ការចែកបណ្ណព័ត៌មានបោះឆ្នោត មិនប្រកាន់និន្នាការនយោបាយឡើយ
មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងអាជ្ញាធរភូមិនៅក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានអះអាងរួមគ្នាថា រាល់ការចែកបណ្ណព័ត៌មានបោះឆ្នោត គឺគ្មានការរើសអើងប្រកាន់និន្នាការនយោបាយណាមួយនោះទេ ពោលចែកដោយតម្លាភាព។

ការអះអាងរបស់ក្រុមមន្ត្រីជំនាញ និងអាជ្ញាធរភូមិនៅពេលនេះ ក្រោយពីពួកគាត់បានចុះចែកបណ្ណព័ត៌មានដល់ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សម្រាប់អាណត្តិទី ៧ ខាងមុខ។

លោក ភិន ស៊ីផូ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានគូសបញ្ជាក់ថា ក្រុមការងារបានផ្ដើមចែកបណ្ណព័ត៌មានបោះឆ្នោតតាំងពីថ្ងៃទី ២៨ ខែឧសភា ក្រោមកិច្ចសហការល្អជាមួយតំណាងគណបក្សនយោបាយ អង្គការក្រៅរាជរដ្ឋាភិបាល និងអាជ្ញាធរភូមិ ឃុំ សង្កាត់។

ជាក់ស្ដែងខេត្តកោះកុង មានបណ្ណព័ត៌មានបោះឆ្នោតសរុប ៧៨.៣០១ បណ្ណ ក្នុងនោះមានស្ត្រីចំនួន ៣៩.៧៧៧ បណ្ណ បើគិតជាភាគរយ ៨២.១៧ ភាគរយ។

បើតាមប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង យុទ្ធនាការចែកបណ្ណព័ត៌មានបោះឆ្នោតនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ គ្មានការប្រកាន់និន្នាការនយោបាយនោះទេ។ ធាតុពិតនោះ បណ្ណព័ត៌មានបោះឆ្នោត មានលក្ខណៈពិសេសជាងមុន ដោយមានដាក់រូបថតសម្គាល់សាមីខ្លួនដែលមានឈ្មោះបោះឆ្នោត ងាយស្រួលយល់ និងចំណាំពីការិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជី និងអត្តលេខជាដើម។

ទន្ទឹមនោះ លោក ភិន ស៊ីផូ កាលពីរសៀលថ្ងៃទី ៣១ ខែឧសភា ក៏អំពាវនាវដល់ប្រជាពលរដ្ឋផងដែរថា ករណីបណ្ណព័ត៌មានបោះឆ្នោតមិនត្រឹមត្រូវដូចជា ឈ្មោះ លេខការិយាល័យបោះឆ្នោត ឬទីលំនៅ ពលរដ្ឋអាចទៅសាលាឃុំសង្កាត់ធ្វើលិខិតបញ្ជាក់ការបោះឆ្នោតបាន ដើម្បីអាចមានសិទ្ធិភាពបោះឆ្នោត។

គួរជម្រាបថា បណ្ណព័ត៌មានបោះឆ្នោតរបស់ពលរដ្ឋដែលមានក្នុងបញ្ជីឈ្មោះបោះឆ្នោត បានកើនឡើងជាង ៥ ពាន់បណ្ណ បើធៀបនឹងឆ្នាំ ២០២១។ ហើយការកើនឡើងនេះដែរ ដោយសារតែពលរដ្ឋមានអាយុចុះឈ្មោះបោះឆ្នោតយល់ដឹងច្រើន និងការផ្ទេរឈ្មោះចូលច្រើន។

លោក អ៊ិន សារឿន មេភូមិ ២ សង្កាត់ដងទង់ និងលោក នាក់ សារឿន ភូមិ ១ សង្កាត់ស្មាច់ជ័យមាន លើកឡើងដែរថា ចំនួនបណ្ណព័ត៌មានបោះឆ្នោតឆ្នាំនេះ ពិតជាកើនច្រើនជាងមុន តាមរយៈការមកចុះបញ្ជីបោះឆ្នោតរបស់យុវជន និងអ្នកផ្ទេរទីលំនៅ។

អំឡុងពេលចែកបណ្ណ អាជ្ញាធរភូមិទាំង ២ នាក់ និយាយថា ពួកគាត់ណែនាំឲ្យពលរដ្ឋបន្តពិនិត្យព័ត៌មានលើបណ្ណ ករណីខុសអក្សរឈ្មោះ ឬតួលេខផ្សេង អាចសុំកែតម្រូវបាននៅសាលាសង្កាត់ ដើម្បីអាចទៅបោះឆ្នោតបាន។ ម្យ៉ាងទៀត បណ្ណព័ត៌មានបោះឆ្នោតពេលនេះ ខុសប្លែកពីលើកមុន ដោយមានដាក់រូបថតសម្គាល់ងាយស្រួលដឹងថាជាបណ្ណព័ត៌មានបោះឆ្នោតរបស់ខ្លួន។
ក្នុងនាមពួកគាត់ជាអាជ្ញាធរភូមិ គឺមិនប្រកាន់និន្នាការនយោបាយនោះទេ ពេលចុះចែកបណ្ណនេះ ឲ្យតែដឹងថា ពលរដ្ឋរស់នៅក្នុងភូមិ គឺផ្ដល់ជូនដោយតម្លាភាព។ ការចែកបណ្ណព័ត៌មានបោះឆ្នោតក្នុងមូលដ្ឋានខេត្តកោះកុង ធ្វើឡើងចាប់ថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ ក្នុងនោះខេត្តកោះកុង គណបក្សនយោបាយដែលឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ នៅក្នុងខេត្តមានចំនួន ១៣ គណបក្ស និងមានការិយាល័យបោះឆ្នោតសរុបចំនួន ១៩០ ការិយាល័យ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក