ព័ត៌មានជាតិ
ក្រុមមន្ត្រីជំនាញ ផ្ដើមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៥ ភូមិ នៅឃុំថ្មស ស្រុកបូទុមសាគរ
ក្រុមមន្ត្រីជំនាញ បានផ្តើមចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន ៥ នៅឃុំថ្មស ស្រុកបូទូមសាគរ ខេត្តកោះកុង ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ភាពស្របច្បាប់ជូនពលរដ្ឋដែលកំពុងកាន់កាប់អចលនទ្រព្យសព្វថ្ងៃនេះ។

អំណឹះតទៅ ប្រជាពលរដ្ឋរស់នៅឃុំថ្មស ដែលមានភូមិថ្មស ភូមិស្រែត្រាវ ភូមិស្រែថ្មី ភូមិចំការលើ និងភូមិចម្លងគោ នឹងទទួលបានក្តីបំណងហើយតាមការចង់បាននូវប្លង់កម្មសិទ្ធិអចលនវត្ថុ គ្រាពួកគាត់ទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៥ ភូមិ ខាងលើនេះ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ២៤ ខែមីនា ថា ដើម្បីអនុញ្ញាតឱ្យការងារជំនាញមួយនេះប្រព្រឹត្តទៅបានដោយរលូន លុះត្រាកិច្ចសហការជាមួយអាជ្ញាធរភូមិ-ឃុំ និងពលរដ្ឋជាម្ចាស់ដីធ្លីទាំងអស់ លើផ្តល់ឯកសារពាក់ព័ន្ធពីប្រវត្តិកាន់កាប់ដី ចង្អុលពីស្ថានភាពព្រំដីជាក់ស្តែង ផ្តល់ព័ត៌មានផ្ទាល់មាត់ទាំងឡាយ ដែលជាតម្រូវការចាំបាច់បំផុត។

លោក រស់ វីរ៉ាវុធ បានក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ មេត្តាអញ្ជើញមកចុះបញ្ជីដីធ្លីឱ្យបានគ្រប់ៗ គ្នា ទៅតាមកំណត់របស់មន្ទីរជំនាញ ចៀសវាងការអាក់ខានចំពោះការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ ដោយឡែកភូមិសាស្ត្ររស់នៅពលរដ្ឋឃុំថ្មស ភាគច្រើនស្ថិតនៅតំបន់ឧទ្យានជាតិបូទូមសាគរ ដូច្នេះរាល់ការវាស់វែងរួចរាល់ហើយស្នើសុំក្រសួងបរិស្ថានពិនិត្យផ្ទៀងផ្ទាត់លម្អិត ហើយបន្តសុំប្រទានកម្មបន្ត។
ដោយឡែកលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង បានសម្តែងរីករាយជំនួសពលរដ្ឋដែលផ្តើមមានការចុះបញ្ជីដីធ្លីស្របតាមច្បាប់នៅពេលនេះ ហើយលោកជំរុញដល់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន គប្បីចូលរួមសហការជាមួយមន្ត្រីជំនាញកាន់តែជិតស្និទ្ធ ដើម្បីឱ្យកិច្ចការងារស្នូលនេះប្រព្រឹត្តដោយភាពល្អប្រសើរ។

បើតាមលោកអភិបាលរងខេត្តកោះកុងដដែល បន្ទាប់ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះរួចរាល់ហើយ ក្រុមការងារជំនាញ នឹងបិទផ្សព្វផ្សាយជាសាធារណៈអំពីការផ្ទៀងផ្ទាត់ទិន្នន័យចំពោះក្បាលនីមួយៗ ឱ្យបានច្បាស់លាស់ ទើបនឹងមានការចេញជាលិខិតសម្គាល់កម្មសិទ្ធិអចលនវត្ថុតាមក្រោយ។
សម្រាប់ការងារស្នូល នៃការផ្តល់ព័ត៌មានស្របច្បាប់កាន់កាប់ដីធ្លីជូនពលរដ្ឋ រដ្ឋបាលខេត្ត និងមន្ទីរជំនាញ កំពុងធ្វើការងារយ៉ាងសកម្មចំពោះការចុះបញ្ជីដីធ្លីជូនពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដើម្បីសម្រេចទៅតាមផែនការរបស់ក្រសួងដែនដី និងរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


