បណ្តុះបណ្តាល​បច្ចេកទេស​ស្នងការ​ប្រកួត​មុន​បើក​ការប្រកួត​ជើងឯក​កីឡា​ទោចក្រយាន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បណ្តុះបណ្តាល​បច្ចេកទេស​ស្នងការ​ប្រកួត​មុន​បើក​ការប្រកួត​ជើងឯក​កីឡា​ទោចក្រយាន​

Published

on

វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​ស្នង​ការរៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​កម្រិត​មូលដ្ឋាន ដែល​បានចាប់ផ្តើម​មួយថ្ងៃ​មុន​បើក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នៅ​ខេត្ត​សៀ​មរាប បាន​បញ្ជ​ប់​កាលពី​រសៀល​ថ្ងៃ ទី​២២ ខែមករា ឆ្នាំ​២០២១ ។​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពា ណិ​ជ្ជ​កម្ម​និង​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​អ​ញ្ញើញ​ទៅ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ប​ច្ចេ ក​ទេស​ស្នង​ការរៀបចំ​ការប្រកួត​កម្រិត​មូល ដ្ឋា​ន​នេះ ដោយមាន​ការចូលរួម​ពី​ថ្នាក់​ដឹក នាំ​ក្រសួងពាណិជ្ជកម្ម លោក​អភិបាលរង ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត គ្រូបង្វឹក សិក្ខាកាម ក្រុម​ម៉ូតូ BMW តំណាង​ក្រុម ហ៊ុន​ឧបត្ថម្ភ​នានា និង​កីឡាករ​កីឡាការិនី​ជាច្រើនរូប​ទៀត​។

លោក​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រ យាន បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​របស់​មន្ទី​រ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ដែល​ទទួល​ធ្វើ ជា​ម្ចាស់ផ្ទះ ក្នុងការ​រៀបចំ​វគ្គប​ណ្តុះ​បណ្តា លប​ច្ចេកទេស​ស្នង​ការរៀបចំ​ការប្រកួត​កី ឡា​ទោចក្រយាន​កម្រិត​មូលដ្ឋាន​ដ៏​មាន​សា រ​សំខាន់​នេះ​។​លោក​ប្រធាន​បានបញ្ជាក់​ឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​ដែលមាន​រយៈ ពេល​០៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៩ រហូតដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ បានធ្វើ​ឲ្យ​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​យើង បាន​យល់ដឹង​អំពី​បច្ចេកទេស​ក្នុង​រៀបចំ​ការ​ប្រ កួត​កីឡា​ទោចក្រយាន ដើម្បី​ត្រៀម​ចូលរួម​រៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើស រើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ ដែល​ប្រ ព្រឹ​ត្ត​ធ្វើ​នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ នេះ​។

ទន្ទឹមនឹង​នេះដែរ លោក​ប្រធាន​បាន​ថ្លែង អំណរគុណ​ចំពោះ​គ្រូឧទ្ទេស​និង​មន្ត្រី របស់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត សៀមរាប និង​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ ឱ្យ​ប្រ ព្រឹ​ត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគ ជ័យ​។

លោក ប៉ាន សូរ​ស័ក្តិ បាន​សង្កត់ធ្ងន់ថា តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បានធ្វើឱ្យ​ប្រទេស​កម្ពុជា ទទួលបាន​សន្តិភាព​ពេញលេញ ហើយ​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ថា មានការ​ផ្លាស់ប្ដូរ​យ៉ាង​ល្អប្រសើរ​ទាំង​ទិដ្ឋភាព​ន​យោ បាយ សន្តិសុខ សេដ្ឋកិច្ច និង​សង្គម ធ្វើឱ្យ​កម្ពុជា​ទទួលបាន​នូវ​កាលា​នុ​វត្ត​ថ្មីៗ ពុំ​ធ្លាប់មាន​សម្រាប់​ការងារ​កែទម្រង់​ស៊ីជម្រៅ ការ ពង្រីក​មូលដ្ឋាន​កំណើនសេដ្ឋកិច្ច ព្រមទាំង​ទទួលបាន​នូវ​ទំនុកចិត្ត​ឱ្យទទួល​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងការ​រៀបចំ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​៕

ដោយ ៖ វិ​សិទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services