កីឡា
អ្នកជំនាញជិះកង់អន្តរជាតិនឹងមកវាយតម្លៃទៀត ក្រោយបើកវគ្គគ្រូបង្វឹកជិះកង់ចប់
សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានបិទបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទោចក្រយាន្តដែលមានសិក្ខាកាម១៧រូប បន្ទាប់ពីបើកតាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដែលមានគ្រូឧទ្ទេសជំនាញជិះកង់២រូបមកពីសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ។

លោក Brian Nugent Anthony ជាគ្រូឧទ្ទេស១រូបក្នុងចំណោម២រូបរបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (Union Cyclist International) សម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទោចក្រយាន ក្រោមគម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាទោចក្រយាន។ នៅក្នុងពិធីបិទ លោកបានបង្ហាញអារម្មណ៍រីករាយ និងកក់ក្តៅដែលបានមកចែករំលែកបទពិសោធ ចំណេះដឹង និងជំនាញ ដល់សិក្ខាកាម ដើម្បីជំរុញវិស័យកីឡាជិះកង់នៅកម្ពុជាឲ្យរីកចម្រើន។

លោក Brian មានប្រសាសន៍ថា ៖«ខ្ញុំមានភាពកក់ក្តៅដែលបានចែករំលែកបទពិសោធ ចំណេះ ជំនាញសម្រាប់សហព័ន្ធដែលមានចក្ខុវិស័យវែងឆ្ងាយសម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតអន្តរជាតិនានាដូចជាកីឡាស៊ីហ្គេម។ ជាពិសេសកីឡាយុវជនអាស៊ីដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៩។ ការពង្រឹងសមត្ថភាពគ្រូបង្វឹកនៅពេលនេះគឺជារឿងចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការបណ្តុះបណ្តាលកីឡាករ កីឡាការិនីឲ្យមានសមត្ថភាពខ្ពស់ត្រៀមប្រកួតលើឆាកអន្តរជាតិ»។

«ខ្ញុំសង្ឃឹមថា សិក្ខាកាមនឹងយកចំណេះជំនាញទាំងនេះទៅអនុវត្តជាក់ស្តែង។ ខ្ញុំមិនឈប់ត្រឹមតែការចែករំលែកនៅពេលនេះទេ ប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញក្នុងរយៈពេលប្រហែលជា៦ខែទៀត។ ខ្ញុំនឹងតាមដាន ពិនិត្យមើលថាតើគុណផលរីកចម្រើនកម្រិតណា»។ លោក Brian បានសង្កត់ធ្ងន់។

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទោចក្រយាននេះត្រូវបានផ្តល់លិខិតបញ្ជាក់ការសិក្សា២ផ្សេងគ្នាគឺលិខិតបញ្ជាក់ពីការសិក្សាដោយជោគជ័យ និងលិខិតវាយតម្លៃជាក់ច្បាស់ពីកម្រិតសមត្ថភាពរបស់សិក្ខាកាមម្នាក់ៗ។ ក្នុងចំណោមសិក្ខាកាម១៧រូបគឺបានជាប់កម្រិត១ចំនួន ៣០% និងជាប់កម្រិត២ ចំនួន៧០% ដែលវាយតម្លៃផ្ទាល់ដោយលោក Brian Nugent Anthony។

ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទោចក្រយាន កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានការអញ្ជើញចូលរួមពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា៕






អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


