កីឡា
ការប្រកួតកង់ជើងឯកជាតិ នៅកំពតលើកដំបូង ទទួលបានការចាប់អារម្មណ៍ខ្លាំង
ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ទៅកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅខេត្តកំពត ដោយទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនដែលជំរុញឲ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅបានយ៉ាងរលូន។

លោក នូ ចំរើន អគ្គលេខាធិការនៃសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថា ការប្រកួតទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ២០២៤ មានការចូលរួមច្រើនពីកីឡាករ កីឡាការិនី។ អត្តពលិកមកពីក្លិបជាង២០ ទូទាំងរាជធានី-ខេត្ត មានដូចជាខេត្តកំពត ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប ភ្នំពេញ កំពង់ឆ្នាំង និងខេត្តជាច្រើនទៀត ព្រមទាំងក្រុមទោចក្រយានមកពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក៏បានចូលរួម។
លោកអគ្គលេខាធិការបានបញ្ជាក់ថា គោលបំណងសំខាន់នៃការប្រកួតជើងឯកថ្នាក់ជាតិនេះគឺដើម្បីវាស់ស្ទង់ និងវាយតម្លៃពីកម្រិតសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ កីឡាការិនី។ ជាពិសេសក្រុមជម្រើសជាតិដែលបានប្រមូលផ្តុំហ្វឹកហាត់យ៉ាងដិតដល់កាលពីឆ្នាំ២០២៤។ ការធ្វើតេស្ត និងវាយតម្លៃសមត្ថភាពនេះគឺដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។

នេះជាលើកទី១ដែលការប្រកួតទោចក្រយាន ថ្នាក់ជាតិរៀបចំនៅខេត្តកំពតដោយបានដំណើរការទៅយ៉ាងរលូន។ លោក នូ ចំរើន បានបន្តថា ៖«ការរៀបចំនៅខេត្តកំពតលើកទី១នេះមានអំណោយផលល្អ ទីកន្លែងស្អាត ផ្លូវប្រកួត សុវត្ថិភាព និងបរិយាកាសល្អ។ ជាពិសេស អាជ្ញាធរខេត្តបានចូលរួមសហការយ៉ាងល្អក្នុងការរៀបចំ។ ក្រៅពីថ្នាក់ដឹកនាំ អាជ្ញាធរ យើងឃើញមានសិស្សានុសិស្ស មហាជនយ៉ាងច្រើនកុះករបានចូលរួមគាំទ្រលើកទឹកចិត្តដល់អត្តពលិកដែលបានជំរុញឲ្យការប្រកួតកាន់តែទាក់ទាញ»។
លោក នូ ចំរើន ក្នុងនាមអគ្គលេខាធិការតំណាងឲ្យសហព័ន្ធកីឡាទោចក្រយានកម្ពុជាសូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស មហាជន និងដៃគូសហការឧបត្ថម្ភ Miracle city world group និងភេសជ្ជៈ Zummer ដែលបានធ្វើឲ្យព្រឹត្តិការណ៍ប្រកួតប្រព្រឹត្តបានយ៉ាងល្អ។

ការប្រកួតមានកង់គួកចម្ងាយឆ្ងាយ ចាប់ផ្តើមចេញដំណើរពីខាងមុខសាលា ខេត្តកំពត និងបញ្ចប់ នៅរូបសំណាក់លោកយាយម៉ៅ លើភ្នំបូកគោ។ ការប្រកួតវិញ្ញាសាកង់ភ្នំ ចាប់ផ្តើមចេញដំណើរ និងបញ្ចប់ នៅជើងភ្នំស ខេត្តកំពត និងការប្រកួតវិញ្ញាសាកង់គូកចម្ងាយខ្លី ចាប់ផ្តើមចេញដំណើរ និងបញ្ចប់ នៅខាងមុខសាលា ខេត្តកំពត។
ការប្រកួតមានរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែមករា ក្នុងនោះពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែមករា ដោយមានការអញ្ជើញចូលរួមពី លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត។

លទ្ធផល
វិញ្ញាសាកង់គួកបុរស (Men Road Master)
- លេខ១ មេដាយមាស៖ កីឡាករ Vasco Ramsperger
- លេខ២ មេដាយប្រាក់៖ កីឡាករ ឆុន ភារម្យ
- លេខ៣ មេដាយសំរិទ្ធ៖ កីឡាករ Koh Wai Kait
វិញ្ញាសាកង់គួកបុរស (Men Road Junior)
- លេខ១ មេដាយមាស៖ សាត រីដេវីត
- លេខ២ មេដាយប្រាក់៖ រ៉ាត់ ជាស៊ិន
- លេខ៣ មេដាយសំរិទ្ធ៖ សែ ឈៀងលី
វិញ្ញាសាកង់គួកបុរស (Men Road Elite)
- លេខ១ មេដាយមាស៖ ស្ព័រីយ៉េ ដាវីត
- លេខ២ មេដាយប្រាក់៖ អ៊ុង សុខណៃ
- លេខ៣ មេដាយសំរិទ្ធ៖ យ៉ាត សុវណ្ណខេមរា
វិញ្ញាសាកង់គួកបុរស (Men Road Criterium)
- លេខ១ មេដាយមាស៖ សាត រីដេវីត
- លេខ២ មេដាយប្រាក់៖ អ៊ុង សុខណៃ
- លេខ៣ មេដាយសំរិទ្ធ៖ ស្ព័រីយ៉េ ដេវីត













អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


