Connect with us

ព័ត៌មានជាតិ

សមភាព​យេនឌ័រ​ស្រ្តី​ កើន​ឡើង ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីថ្លែងថា ស្ថានភាព​ស្ត្រី និង​សមភាព​យេនឌ័រ មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​ទាំង​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គមជាតិ ហើយ​ក៏បាន​រុញច្រាន​មនុស្ស​ជាច្រើន ឱ្យ​ចាក ចេញពី​ភាពក្រីក្រ និង​ងាយ​រងគ្រោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ថ្លែង​បែបនេះ ​ខណៈ​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩-២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១ របស់​ក្រសួង​កិច្ចការនារី នា​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​ភ្នំពេញ​។

​នៅក្នុង​ឱកាស​បិទ​សន្និបាត​នេះ លោកស្រី​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​គូសបញ្ជាក់ថា ក្រោម​ម្លប់​នៃ​សន្តិភាព និង​ការអភិវឌ្ឍន៍ ស្ត្រី​កម្ពុជា​ជា​កម្លាំងចលករ ដែល​បានរួម​ចំណែក​នៃ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​កន្លងមក ហើយ​ស្ត្រី​មាន​កាលានុវត្តនភាព ក្នុង​ការ​ទទួលបាន​សិទ្ធិ ការអភិវឌ្ឍ ចំណេះដឹង និង​ជំនាញ​បច្ចេកទេស ដែលជា​មូលដ្ឋានគ្រឹះ ក្នុង​ការចូលរួម​ប្រកួតប្រជែង​ប្រកបដោយ​សក្តានុពល នៅក្នុង​ទីផ្សារ​សេដ្ឋកិច្ច ថ្នាក់ជាតិ និង​នៅ​ក្នុង​តំបន់ ហើយក៏​ជា​អ្នក​ទទួលបាន​ភាគ​ផល​ពី​កិច្ច​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​គេ និង​គ្រួសារ​មាន​ភាព​ប្រសើរ​ឡើង បាន​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ និង​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​។

​ជាមួយគ្នានេះ ក្នុងអំឡុង​ឆ្នាំ​២០២០ នៅក្នុង​វិបត្តិ​ជាស​កល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មានការសិក្សា​ស្រាវជ្រាវ​នានា​បាន​បង្ហាញ​ថា កូ​វីដ​-១៩ មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​មកលើ​ស្ត្រី​ច្រើនជាង​បុរស ទាំង​ក្នុង​ផ្នែក​សេដ្ឋកិច្ច​និង​ផ្នែក​សង្គម​។ ទោះជា​យ៉ាងណា នៅ​ក្នុង​វិបត្តិ​នេះ កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​បាន​ល្អ និង​បាន​កាត់បន្ថយ​ផល ប៉ះពាល់​ជា​អវិជ្ជមាន​នានា ឲ្យ​ស្ថិត​ក្នុង​រង្វង់​ដែល​អាច​គ្រប់គ្រង​បាន តាមរយៈ​ការ​ដាក់​ចេញ នូវ​វិធានការ​ចាំបាច់ និង​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ខាង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ថា សន្តិភាពនិង​ស្ថិរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់ការ​អភិវឌ្ឍ និង​អ្វីៗ​ទាំងអស់​របស់​កម្ពុជា ឈរ​លើ​មូលដ្ឋាន​សន្តិភាព​ទើប​កម្ពុជា អាច​ងើបឈរ​ឡើងវិញ​ដោយ​ខ្លួនឯង ហើយ​បាននិងកំពុង​បោះជំហាន​ទៅមុខ​លើ​វិថី​អភិវឌ្ឍន៍​។ ទន្ទឹម​នឹង​នេះ ស្ថានភាព​ស្ត្រី និង​សមភាព​យេនឌ័រ ក៏​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ហើយ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម ក៏បាន​រុញច្រាន​មនុស្ស​ជាច្រើន ឲ្យ​ចាកចេញពី​ភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ប នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ដូច​បណ្តា​ប្រទេស​ដទៃ​ដែរ កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ប្រកបដោយ​ភាព​ម៉ឺងម៉ាត់ និង​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល និង​កាត់បន្ថយ​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះ​។ ជាក់ស្តែង​ទោះបី កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ករណី​នេះ​ភាគច្រើន​ប្រភេទ​នាំចូល និង​គ្មាន​អ្នកណាម្នាក់​ស្លាប់​នោះឡើយ​។ កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​បានល្អ និង​កាត់បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នានា ឲ្យ​ស្ថិតក្នុង​រង្វង់​ដែល​អាច​គ្រប់គ្រង​បាន តាមរយៈ វិធានការ​ចាំបាច់​ខាង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បន្ថែមថា វិធានការណ៍​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ចំពោះ​ជំងឺ​កូ​វីដ​-១៩​កន្លងមកនេះ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់ថា ជា​អភិក្រម​ដ៏​មាន ប្រសិទ្ធភាព​ទូទាំង​អន្តរក្រសួង​-​ស្ថាប័ន និង​សង្គម ជាតិ​ទាំងមូល និង​អម​ជាមួយ​វិធានការ​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​។ នៅក្នុង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​វិបត្តិ​កូ​វីដ​-១៩​កន្លងមក បាន​ឆ្លើយតប និង​ផ្តល់នូវ​អត្ថប្រយោជន៍​ដោយផ្ទាល់​ជាច្រើន​ដល់​ស្ត្រី និង​ក្រុម​ជន​ងាយ​រងគ្រោះ ពិសេស តាមរយៈ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ការដាក់ចេញ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម ការផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ការរៀបចំ​កម្មវិធី​ហិរញ្ញប្បទាន ពិសេស​ជួយ​ស្តារ​លទ្ធភាព និង​លើកកម្ពស់​អាជីវ​កម្មស​ហ​គ្រាស​ធុន​តូច និង​មធ្យម​ជាដើម​។

​ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​យល់ច្បាស់​ថា ការគាំទ្រ និង​ឆ្លើយតប​នឹង​តម្រូវការ​និង​តួនាទី​របស់​ស្ត្រី នៅក្នុង​បរិការណ៍​អំឡុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ជា​កិច្ចការ​អាទិភាព ក្នុង​លក្ខខណ្ឌ​សង្គម​ផង និង​ជា​សក្តានុពល សម្រាប់​ការវិនិយោគ ដ៏​វៃឆ្លាត​នៅក្នុង​ការស្តារ និង​ពន្លឿន​កំណើន​សេដ្ឋ កិច្ច​-​សង្គម​ក្រោយ​វិបត្តិ​ផង៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម