Connect with us

ព័ត៌មានជាតិ

អូស្ដ្រាលី ស្វាគមន៍​ជំហរ​របស់​កម្ពុជា ដែល​មិន​អនុញ្ញាតិ​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន

បានផុស

នៅ

ការប្រកាស​ស្វាគម​ន៍​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​កម្ពុជា​-​អូស្ដ្រាលី លើក​ទី​២ តាម​ប្រព័ន្ធ​វីដេអូ Video Conference នេះ​បើតាម​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស នា​រសៀល​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំង​ពីរបាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អូស្ដ្រាលី ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្ដរជាតិ ក៏ដូចជា​កង្វល់​រួម​របស់​ពិភពលោក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល និង​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩​។

ភាគី​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​២៨ លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ការ​ចាក់​វ៉ាក់សាំង ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅក្នុង​ប្រទេស​កម្ពុជា និង​ជំនួយ​ហិរញ្ញវត្ថុ​ផ្សេងទៀត ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យសេដ្ឋកិច្ច​សង្គម ដោយ​វិបត្តិ​កូ​វីដ​-១៩​។

ទាក់ទង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ ភាគី​ទាំង​ពីរបាន​ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​គ្រប់គ្រង​ព្រំដែន ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន ការ​ជួញដូរ​មនុស្ស ការ​រត់ពន្ធ​គ្រឿងញៀន ការលាង​លុយកខ្វក់ ការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម និង​សន្ដិសុខ​លម្ហ​សមុទ្រ តាមរយៈ​កម្មវិធី​បណ្ដុះ​បណ្ដាល​សម្រាប់​នាយទាហាន និង​មន្ត្រី​អនុវត្ត​ច្បាប់​។ ភាគី​អូស្ដ្រាលី​ស្វាគមន៍​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើកឡើង​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​អព្យាក្រឹត​អចិន្ត្រៃយ៍ និង​មិន​ចូលបក្ស​សម្ព័ន្ធ និង​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅលើ​ទឹកដី​កម្ពុជា​ឡើយ​។ ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច ភាគី​ទាំង​ពីរបាន​ឯកភាព​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី និង​វិនិយោគ​ឱ្យ​កើនឡើង​ថែមទៀត​។ ទន្ទឹមនេះ ភាគី​ទាំង​ពីរបាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​។

ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ភាគី​អូស្ដ្រាលី​បញ្ជាក់​ជាថ្មី​អំពី​ការប្ដេជ្ញាចិត្ត​របស់​អូស្ដ្រាលី បន្ដ​ជួយ​ដល់​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​អាទិភាព​ដូចជា អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​គុណភាព​ខ្ពស់ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល និង​បោសសម្អាត​មីន​។ កម្ពុជា​អរគុណ​អូស្ដ្រាលី ដែល​បាន​ផ្ដល់ជំនួយ​ដ៏​មានតម្លៃ និង​គាំទ្រ​វិស័យ​នានា ដែល​បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។ ភាគី​ទាំងពីរ ក៏បាន​ឯកភាពគ្នា​លើកកម្ពស់​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន តាមរយៈ​កម្មវិធី​កូឡុំបូ​ថ្មី និង​អ្នកស្ម័គ្រចិត្ត​អូស្ដ្រាលី​។ ភាគី​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​អូស្ត្រាលី ដែល​បាន​បញ្ជាក់ថា នឹង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់ក​ម្ពុ​ជា​នៅ​ឆ្នាំ​២០២២​។

ក្រៅពី​បញ្ហា​ខាងលើនេះ កិច្ចប្រជុំ ក៏បាន​ធ្វើការ​ផ្លាស់ប្ដូរ​យោបល់​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ផងដែរ និង​បាន​ឯកភាព​បន្ដ​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​ស្មារតី​ស្ថាបនា​។

សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨ ខែមករា ហើយ​លោកស្រី​បណ្ឌិត សឿង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក ចា​ស្ទី​ន ហេ​ហ៊ើ​ស (Justin Hayhurst) អនុរដ្ឋលេខាធិការ (Deputy Secretary) ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី បាន​ធ្វើជា​សហប្រធាន នៃ​កិច្ចប្រជុំ​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ វិនាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២២ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម