Connect with us

ព័ត៌មានជាតិ

អេមរុរ៉ាយស៍ទទួលបានការបញ្ជាទិញអង្ករ​១០ទូ​កុងតឺន័រ ក្រោយដំណើរទស្សនកិច្ចនៅប្រទេសអូស្រ្តាលី

បានផុស

នៅ

ក្រុមហ៊ុនអេមរុរ៉ាយស៍ ទទួលបានការបញ្ជាទិញអង្កចំនួន ១០ ទូកុងតឺន័រ ពីអ្នកទិញនៅប្រទេសអូស្រ្តាលី តាមរយៈដំណើរទស្សនកិច្ចស្តីពីកសិ-ចំណីអាហារកម្ពុជាដែលបានរៀបចំ និងគាំទ្រដោយរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAPRED កាលពីដើមខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ដែលនេះជាសមិទ្ធផលមួយគួរជាទីពេញចិត្តក្រោយពីដំណើរទស្សនកិច្ចនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈដំណើរទស្សនកិច្ចដែលរៀបចំនិងគាំទ្រដោយ CAPRED ថ្នាក់គ្រប់គ្រង Amru Rice មានកិត្តិយសដែលទទួលបានឱកាសស្វែងយល់ពីការអនុវត្តកសិកម្មតាមបែបជឿនលឿនរបស់ប្រទេសអូស្រ្តាលី និងទិដ្ឋភាពសំខាន់ៗពីទីផ្សារកសិ-ចំណីអាហារនៅប្រទេសនេះនោះទេ ហើយក៏ទទួលបាននូវឱកាសតាំងបង្ហាញ និងធ្វើបទបង្ហាញចែករំលែកអីពសក្តានុពលនៃអង្ករកម្ពុជា ទៅកាន់ក្រុមហ៊ុនបញ្ជាទិញ និងភ្ញៀវកិត្តិយសនានាផងដែរ។

ជាមួយនឹងចំណេះដឹង បទពិសោធន៍ និងឱកាសដែលទទួលបានពីដំណើរទស្សនកិច្ចនេះ បានញ៉ាំងឱ្យអេមរុរ៉ាយស៍ ឈានឆ្ពោះទៅកាន់ការបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីពង្រីកទីផ្សារ និងបង្កើននូវប្រសិទ្ធភាពនៃការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពរបស់យើង ដែលវាមិនត្រឹមតែដើម្បីរួមចំណែកដល់ភាពរុងរឿង ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រព័ន្ធចំណីអាហារសកលលោកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម