Connect with us

ព័ត៌មានជាតិ

សុខសន្តិភាព បានផ្តល់​ឱកាស​ដល់​ព​ល​រដ្ឋ​គ្រប់រូប មាន​សិទ្ធ​ធ្វើបុណ្យ គោរព​ប្រតិបត្តិ ជំនឿរ សាសនា​រៀងៗ​ខ្លួន​​

បានផុស

នៅ

​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​-​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងថា​សុខសន្តិភាព បានផ្តល់​ឱកាស​ដល់​ព​ល​រដ្ឋ​គ្រប់រូប មាន​សិទ្ធ​ធ្វើបុណ្យ គោរព​ប្រតិបត្តិ ជំនឿរ សាសនារៀងៗ​ខ្លួន​។

លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត​ថ្លែង​បែបនេះ​ខណៈ​អញ្ជើញ និង​ថ្វាយបង្គំ​ព្រះ​បា​រម​សារីរិកធាតុ និង​ពិធីរាប់បាត្រ​ព្រះសង្ឃចំនួន១១៨​អង្គ និងយាយជី តាជី៣០០​នាក់ ពុទ្ធ​មណ្ឌល​វិប្បសនាធុរៈ នៃ​ព្រះរា ជាណាចក្រ​កម្ពុជា ស្ថិតនៅក្នុង ឃុំ​ផ្សារ​ដែក ស្រុក​ពញ្ញាឮ ខេត្តកណ្តាល​ម្សិល​ម៉ិ​ញ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានថ្លែងថា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំឱ្យ​ប្រទេស​កម្ពុជា មាននូវ​ឯករាជ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស បាននឹង​កំពុង​រស់នៅ​ក្នុង​សុខសន្តិភាព សុខដុមរមនា សំបូរ​សប្បាយ និង​ពោរពេញ​ទៅដោយ​មោទនភាព ចំពោះ​សមិទ្ធផល​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​នេះ​។ ឈរលើ​មូលដ្ឋាន​នៃ​សុខសន្តិភាព កម្ពុជា​កំពុងមាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​កំណើនសេដ្ឋកិច្ច​ខ្ពស់ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា កាន់​តែមាន​ភាពប្រសើរ​ឡើងជា​លំដាប់ ក្នុងនោះ​វិស័យ​ព្រះពុទ្ធសាសនា​ក៏មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ដែល​បានផ្តល់​ឱកាស​ដល់​ពល​រដ្ឋ​គ្រប់រូប មាន​សិទ្ធ​ធ្វើបុណ្យ គោ​រព​ប្រតិបត្តិ ទៅតាម​ជំនឿ​រៀងៗ​ខ្លួន តាម​បែ​ប្រពៃណី​ខ្មែរ ។

​តាមរយៈការចូលរួម​របស់លោកជំទាវ ឯកឧត្តម ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និង​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ ក្នុងថ្ងៃនេះ បានបង្ហាញ​ឲ្យ​ឃើញ​អំពី​ទឹកចិត្ត សទ្ធា​ជ្រះថ្លា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ក្នុងការ​ជ្រោមជ្រែង​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែម​មួយកម្រិត​ទៀត ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែងថា ព្រះពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៧ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១១ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម