ព័ត៌មានជាតិ
រដ្ឋមន្ត្រីណែនាំឱ្យប្រធានមន្ទីរនៅជាប់ដងទន្លេមានវិធានការទាញទឹកត្រៀមបង្ការកង្វះខាតនារដូវប្រាំងខាងមុខ
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឱ្យប្រធានមន្ទីរនៅជាប់ដងទន្លេមេគង្គ និងទន្លេសាបត្រូវបង្កើនការគ្រប់គ្រងវិធានការទាញទឹកពីទន្លេចូលព្រែក និងអាងទប់ទឹកដើម្បីត្រៀមបង្ការកង្វះខាតទឹកនៅរដូវប្រាំងខាងមុខ។

កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា រដូវវស្សាឆ្នាំ ២០២៣ នឹងបញ្ចប់លឿនជាងឆ្នាំ ២០២២ ខណៈក្រសួងប្រកាសឱ្យប្រជាពលរដ្ឋបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។
ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់ ១០០%។

ស្ថានភាពភ្លៀងមិនសូវបានរ៉ាយប៉ាយ ផ្ទៃដីរងទឹកភ្លៀងប្រមាណ ៤០ ទៅ ៦០ ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ខណៈផ្នែកខ្លះនៃតំបន់ភូមិសាស្ត្រខ្ពង់រាប និងតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ច្រើន។
ក្រសួងធនធានទឹកបញ្ជាក់ថា នៅក្នុងខែតុលា និងខែវិច្ឆិកាកម្រិត និងរបាយទឹកភ្លៀងបន្តធ្លាក់ថមថយមកនៅក្នុងកម្រិតប្រែប្រួលពីខ្សោយទៅមធ្យមលាយឡំទៅដោយបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ជាមួយនឹងផ្ទៃរងទឹកភ្លៀងប្រមាណ ៣០ ទៅ ៤០ ភាគរយ។

រដូវវស្សាឆ្នាំ ២០២៣ នឹងបញ្ចប់លឿនជាងឆ្នាំ ២០២២ ដែលតំបន់ខ្ពង់រាបនឹងបញ្ចប់នៅសប្ដាហ៍ទី ៣ នៃខែតុលា តំបន់វាលទំនាប និងមាត់សមុទ្របញ្ចប់នាសប្ដាហ៍ទី ៤ នាខែតុលា ហើយក្រសួងអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពរដ្ឋបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ