Connect with us

ព័ត៌មានជាតិ

ទឹកជំនន់លិចភូមិចំនួន ១២ នៅស្រុកភ្នំព្រឹក

បានផុស

នៅ

យោងតាមព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបានគឺនៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ នេះដោយសារមានធ្លាក់ភ្លៀងធ្លាក់ខ្លាំងអស់ពេញមួយយប់ធ្វើឲ្យឃុំចំនួន ២ ក្នុងស្រុកភ្នំព្រឹកត្រូវបានទឹកជំនន់យាយីយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃុំដែលត្រូវទឹកជំនន់គ្របដណ្តប់ គឺឃុំពេជ្រចិន្ដា ត្រូវបានទឹកជំនន់លិចទៅលើភូមិចំនួន ៣ គឺ ភូមិភ្នំតូច ភូមិអូរចាស់ និងភូមិអូរថ្មី ដោយឡែកក្នុងឃុំអូររំដួលដែលមានភូមិចំនួន ៩ គឺត្រូវលិចទាំងស្រុង។

ដោយឡែកការប៉ះពាល់ដល់លំនៅឋាន ផលដំណាំ មនុស្សនិងសត្វ យើងមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ ដោយគ្រាន់តែដឹងថានៅព្រឹកនេះកម្លាំងសមត្ថកិច្ចបាននឹងកំពុងចុះជួយពលរដ្ឋដើម្បីជម្លៀសទៅកាន់ទីទួលសុវត្ថិភាពព្រោះកម្ពស់ទឹកបានស្ទុះឡើងយ៉ាងគំហុក ហើយកម្ពុជាថ្មី និងផ្សាយបន្តទៀតនៅពេលទទួលបានរបាយការណ៍លម្អិត ស្ដីពីការប៉ះពាល់ដោយទឹកជំនន់នៅក្នុងស្រុកភ្នំព្រឹកនេះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម