Connect with us

ព័ត៌មានជាតិ

អាជីវករផ្សារទួលសង្កែតូច អះអាងថា កំឡុងបុណ្យកាន់បិណ្ឌនេះ ការលក់ដូរដាច់ប្រសើរជាងមុនបន្តិច

បានផុស

នៅ

នា​ឱកាស​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ រយៈពេល ១៥ ថ្ងៃនេះ ក្រុម​អាជីវករ​លក់ដូរ បន្លែ ត្រី សាច់ មាន់ ទា និង​សាច់​ជ្រូក នៅផ្សារទួលសង្កែតូច បាន​បង្ហាញ​ពី​ស្ថានភាព​មួយ​ល្អ​ប្រសើរ​ជាង​ថ្ងៃ​ធម្មតា ខណៈ​កន្លង​ទៅ ពួកគាត់ អះអាង​ថា ពុំ​សូវ​មាន​អ្នក​ដើរ​ផ្សារ ឬ អ្នក​ទិញ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សុខ ឃឿន អ្នកលក់​បន្លែ​គ្រប់មុខ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា សម្រាប់​ពេល​ឱកាស​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​នេះ ការ​លក់ដូរ​មាន​លក្ខណៈ​ល្អ​ប្រសើរ​បន្តិច នេះ​ក៏​ដោយសារតែ​សម្បូរ​មនុស្ស​ដើរ​ផ្សារ និង​មាន​អ្នកទិញ បន្លែ ត្រី សាច់ ដើម្បី​យក​ទៅ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​តាម​បណ្ដា​វត្ត​អារាម​នានា ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​វត្ត​អារាម​ផ្សេងៗ តាម​ជាយ​ក្រុង​ជា​ដើម…។

អ្នកស្រី សុខ ឃឿន បន្ថែម​ថា កាលដើមឡើយ ថ្ងៃ​ធម្មតា អ្នកស្រី ត្រូវ​សល់​បន្លែ​ជាច្រើន​ដែល​លក់​មិន​អស់ នាំ​ឲ្យ អ្នកស្រី ខាតដើម មិន​សូវ​ចំណេញ​ច្រើន​ដូច​កាលពី​កន្លងមក។ ជាក់ស្ដែង​ប៉ុន្មាន​ថ្ងៃនេះ អ្នកស្រី សង្កេត​ឃើញ​ថា ការ​លក់ដូរ​របស់​អាជីវករ​ទាំងអស់​នៅ​ក្នុង​ផ្សារ​ទួល​សង្កែ​តូច មាន​លក្ខណៈ​ប្រសើរ ខណៈ​អ្នកស្រី​ផ្ទាល់ អាច​លក់​បន្លែ​គ្រប់មុខ​រួមមាន ៖ ត្រសក់ ស្ពៃក្ដោប ចេកទុំ និង​សណ្ដែក​គួរ ជាដើម បាន​ជាង ១០០ គីឡូក្រាម ហើយ​អាច​ចំណេញ​ប្រាក់​ជាង ១៥ ម៉ឺន​រៀល ក្នុង​មួយថ្ងៃ ទៀត​ផង។

អ្នកស្រី បន្ត​ទៀត​ថា ប្រសិន​បើ​ការ​លក់ដូរ​បាន​ដូច​ថ្ងៃ​បុណ្យទាន​បែបនេះ អ្នកស្រី សង្ឃឹមថា អាជីវករ​ទាំងអស់ នឹង​សប្បាយចិត្ត ព្រោះ​អាច​ប្រកប​របរ​លក់ដូរ​ចិញ្ចឹម​គ្រួសារ​បាន​ល្អ​ប្រសើរ មិន​ពិបាក​ដូច​ពេល​បោះឆ្នោត​ហើយ​នោះ។

ចំណែក លោក ម៉ៅ ម៉ាប់ អាជីវករ​លក់​សាច់​ជ្រូក​ខ្មែរ នៅ​ផ្សារ​ទួល​សង្កែ​តូច ក៏បាន​ប្រាប់​កម្ពុជា​ថ្មី​ដែរ​ថា នា​ឱកាស​ពេល​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​នេះ ការ​លក់​សាច់​ជ្រូក​របស់​លោក គឺ​ដាច់​បាន​ច្រើន​គួរសម។ លោក​បង្ហាញ​ថា ១ ថ្ងៃ អាច​លក់​បាន​សាច់​ជ្រូក ១ ក្បាល ទៅ ២ ក្បាល ដោយ​ក្នុង ១ ក្បាល មាន​ទម្ងន់​ជាង ៥៦ គីឡូក្រាម។

លោក ម៉ៅ ម៉ាប់ បន្ថែម​ថា កាលពីមុន សាច់​ជ្រូក​របស់​លោក អាច​លក់​បាន​ត្រឹមតែ ១ ក្បាល ប៉ុណ្ណោះ។ ត្បិត សាច់​ជ្រូក ១ ក្បាល អាច​ចំណេញ​បាន​ត្រឹមតែ ១៥ ម៉ឺន​រៀល ទៅ ២០ ម៉ឺន​រៀល ប្រសិន​បើ​លក់​អស់​ជ្រូក ១ ក្បាល ទើប​អាច​ចំណេញ​បាន​ប្រាក់​ជាង ២០ ម៉ឺន​រៀល។

អាជីវករ​លក់​សាច់​ជ្រូក​ខ្មែរ រូប​នេះ បាន​ស្នើ​ដល់​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​មាន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ សូម​ជួយ​គិតគូរ​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក និង​អ្នក​លក់ដូរ​ទាំងអស់ ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​ឲ្យ​ពួកគាត់​បាន​ប្រកប​របរ​ទាំងអស់​នេះ​បាន​លក្ខណៈ​មួយ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ ផង​ចុះ។

ជាមួយ​គ្នា​នេះ លោក សៅ តារា អ្នកលក់ និង​បោះ​ដុំ​ប្រហិត នៅ​ផ្សារ​ទួល​សង្កែ ក៏​យល់​ឃើញ​ដូច​អាជីវករ​ផ្សេងៗ​ទៀត​ដែរ​ថា ការ​លក់ដូរ​ក្នុង​ផ្សារ​នា​ពេល​ថ្ងៃបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​នេះ មាន​លក្ខណៈ​មួយ​ដែល​ជា​រឿង​ល្អ សម្រាប់​អាជីវករ​គ្រប់គ្នា។

លោក សៅ តារា បញ្ជាក់​ថា មុខរបរ​លក់ និង​បោះ​ដុំ​ប្រហិត​របស់​លោក​មាន​អតិថិជន​មក​ទទួល​ទិញ​ទៅ​លក់​បន្ត​ទៀត បាន​ជាង​ចន្លោះ​ពី ៥០ គីឡូក្រាម ទៅ ៨០ គីឡូក្រាម ក្នុង ១ ថ្ងៃ។ លោក​បន្ថែម​ថា ជា​រៀងរាល់​ឆ្នាំ ថ្ងៃ​បុណ្យទាន ឬ បុណ្យ​ប្រពៃណី​ផ្សេងៗ ការ​លក់ដូរ​របស់​អាជីវករ​ទាំងអស់ តែងតែ​លក់​បាន​ក្នុង​កម្រិត​មួយ​ដែល​ចាត់ទុកថា​ជា​លក្ខណៈ​ប្រសើរ​សម្រាប់​អាជីវករ​ទូទៅ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម