ព័ត៌មានជាតិ
អតិថិជនទិញបុរីទ្រីគីមតវ៉ាឱ្យអាជ្ញាធរអន្តរាគមន៍រឿងម្ចាស់បុរីផ្អាកការសាងសង់ពាក់កណ្ដាលទី
អតិថិជនទិញផ្ទះនៅបុរីទ្រី គីម ប្រមាណ ៥០ គ្រួសារបានស្នើសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ករណីម្ចាស់បុរីផ្អាកការសាងសង់ផ្ទះ គ្រាដែលអថិជនមួយចំនួនបានបង់ប្រាក់នោះសឹងតែគ្រប់ចំនួនរួចហើយ។
លោក ហ៊ីង សំណាង អតិថិជនរបស់បុរី ទ្រី គីម ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៣នេះថា លោកបានទិញផ្ទះអាជីវកម្មរបស់បុរីទ្រីគីនៅចំការដូងក្នុងគម្រោងទី ១០ រយៈពេល ២ ឆ្នាំមកហើយ ក្នុងតម្លៃជាង ១០ ម៉ឺនដុល្លារដែលសំណង់សាងសង់សឹងតែរួចរាល់ហើយ ខណៈការបង់ប្រាក់ក៏ជិតដាច់ដែរ។

លោកប្រាប់ថា ម្ចាស់បុរីបានផ្អាកការសាងសង់ បន្ទាប់ពីម្ចាស់ដីបានបិទប្រកាសឱ្យបញ្ឈប់ការសាងសង់បុរីតាំងពីដើមឆ្នាំ ២០២៣ ហើយបន្តអូសបន្លាយរហូតដល់បច្ចុប្បន្ន។
លោក ហ៊ីង សំណាងបានរៀបរាប់ថា៖ «ម្ចាស់បុរីកាលគាត់ទិញគាត់ធ្វើកិច្ចសន្យាយ៉ាងម៉េចជាមួយម្ចាស់ដីយើងអត់ដឹងទេ ព្រោះម្ចាស់បុរី និងម្ចាស់ដីបានព្រមព្រៀងគ្នាហើយសាងសង់គម្រោងលក់ឱ្យពួកខ្ញុំ»។
អតិថិជនរងគ្រោះរូបនេះបញ្ជាក់ថា បញ្ហានៅត្រង់ថា ម្ចាស់ដីឱ្យម្ចាស់បុរីផ្អាកសាងសង់ ដោយលើកមូលហេតុថា ម្ចាស់ដីអត់បង់លុយឱ្យម្ចាស់ដី។

លោកបញ្ជាក់ថា ម្ចាស់បុរីក៏មានឆន្ទៈដោះស្រាយដែរ ប៉ុន្តែម្ចាស់ដីមិនព្រមផ្ដល់ចម្លើយ។ បច្ចុប្បន្នតំណាងក្រុមហ៊ុនបុរី ទ្រីគីមបានបិទទូរស័ព្ទមិនអាចទាក់ទងបានឡើយ។
កាលពីព្រឹកថ្ងៃទី ៣ ខែតុលា អតិថិជនបុរីទ្រី គីមប្រមាណ ៥០ គ្រួសារបានមកប្រមូលផ្តុំគ្នាឈមុខសាលាខណ្ឌដង្កោ និងលើកបដាស្នើឲ្យថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍។
ពួកគាត់បានទិញ និងបង់រំលោះ ដោយមានកិច្ចសន្យាពីម្ចាស់បុរីត្រឹមត្រូវ ដោយម្ចាស់បុរីសន្យាថាការសាងសង់បុរី គឺតែរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ និងរួចរាល់ដើម្បីឲ្យពួកគាត់បានចូលមកនៅ ស្រាប់តែនៅដើមខែមករា ឆ្នាំ២០២៣ ម្ចាស់ដីបានផ្អាកមិនឲ្យម្ចាស់បុរីសាងសង់បន្ត ទើបធ្វើឱ្យពួកគាត់ព្រួយបារម្ភ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


