Connect with us

ព័ត៌មានជាតិ

បញ្ជូន​ជនសង្ស័យ​៩​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ក្រោយពី​បង្ក្រាប​បានជា​បន្តបន្ទាប់ ចំនួន​៥​ករណី​ផ្សេងគ្នា

បានផុស

នៅ

ភ្នំពេញ ៖ ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​០៥ កុម្ភៈ​នេះ​បាន​បញ្ជូន​ជន​សង្ស័យ​០៩​នាក់ (​ស្រី​ម្នាក់​) ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយពី​បង្ក្រាប​បានជា​បន្តបន្ទាប់ ចំនួន​៥​ករណី​ផ្សេងគ្នា ដោយ​ចាប់​យក​នូវ​វត្ថុតាង​គ្រឿងញៀន និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួន​ផងដែរ​។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ទាំង​៥​ករណី​រួមមាន

​ករណី​ទី​១ ៖ នៅវេលា​ម៉ោង​២២និង០៥​នាទី ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ល្បាត​របស់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​វិមាន​ឈ្នះៗ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ករណី​ទី​២ ៖ នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១:១៥​នាទី​យប់ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ត្រង់ចំណុច​ផ្លូវលំ​ក្រោយ​វត្ត​ជាន់​ឯង ស្ថិតក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ករណី​ទី​៣ ៖ នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ល្បាត​របស់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ២​លើក ពី​បទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅវេលា​ម៉ោង​១១​និង​៥០​នាទី នៅ​ចំណុច​ផ្លូវ​១៨២​កែង​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ឃាត់ខ្លួន​បាន​ជនសង្ស័យ​០២​នាក់ និង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត នៅ​ចំណុច​ផ្លូវ​២៧១ សង្កាត់​ទឹកល្អក់​ទី​២ កាលពី​វេលា​ម៉ោង​១២​និង​៥៦​នាទី​ថ្ងៃខែ​ដដែល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ទី​៤ ៖ នៅវេលា​ម៉ោង​១៧និង០០នាទី ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​លេខឃ​.៦៣ ភូមិ​អណ្តូង​៤ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ករណី​ទី​៥ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាបបាន​ជាក់ស្ដែង​នូវ​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច មុខ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​រថភ្លើង ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១៤៖២០​នាទី ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ (​ស្រី​០១​នាក់​)​បន្តទៀត​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម