ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារកៀរសម្រួលកំណាត់ផ្លូវជាតិលេខ៩៥ តភ្ជាប់ចរាចរណ៍រវាងស្រុកឆែប និងស្រុកជ័យសែន
កំណាត់ផ្លូវជាតិលេខ៩៥ តភ្ជាប់ចរាចរណ៍រវាងស្រុកឆែប និងស្រុកជ័យសែន ត្រូវបានក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើសកម្មភាពកៀរសម្រួល ក្រោយពីកាត់ផ្ដាច់ដោយសារទឹកភ្លៀងនាពេលកន្លងមក។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ ៩៥ ដែលត្រូវកៀរសម្រួលឡើងវិញនេះ មានប្រវែងជាង ១១គីឡូម៉ែត្រ ជាផ្លូវដីក្រហម ដែលតភ្ជាប់រវាងស្រុកឆែប ទៅកាន់ស្រុកជ័យសែន ខេត្តព្រះវិហារ។
ការងារនេះ គឺក្រុមការងារ ត្រូវការពេលប្រហែល ៣ថ្ងៃ ដើម្បីអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងកសិផលបានស្រួលឡើងវិញ។

លោកបញ្ជាក់ថា៖ ផ្លូវជាតិលេខ ៩៥ មានប្រវែងសរុប ៧៩,៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ ទីរួមស្រុកឆែប ទៅកាន់ផ្លូវជាតិលេខ៦២ ភ្នំដែក ស្រុករវៀង។
ផ្លូវនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅស្រុកចំនួន ៣ គឺស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង ក្នុងការធ្វើដំណើរផង និងដឹកកសិផលក្នុងស្រុក ដូចជា ស្រូវ ពោត សណ្តែក និងដំឡូង ទៅកាន់ទីផ្សារផងដែរ។
ក្រៅពីនេះផ្លូវនេះជាផ្លូវតភ្ជាប់ពីខេត្តស្ទឹងត្រែងមកភ្នំដែក ស្រុករវៀង ដែលអ្នកធ្វើដំណើរ មិនចាំបាច់ឆ្លងកាត់ទីរួមខេត្តព្រះវិហារនោះទេ។

លោក សំ លាងទ្រី បានឱ្យដឹងបន្ថែមថា កំណាត់ផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងដែលបានកៀរសម្រួលឡើងវិញនេះ មានប្រវែងជាង ១១គីឡូម៉ែត្រ ជាផ្លូវដីក្រហម ខណៈផ្លូវកៅស៊ូ ចំនួន ៣គីឡូម៉ែត្រ ទៀត ក្រុមការងារ នឹងបញ្ចប់ការសាងសង់នៅមុខពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤៕

អត្ថបទ៖ ស្រីរ័ត្ន
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


